• 2022-04-04 02:39:45
  • បាល់ទាត់

ទៀត​ហើយ! Pochettino ជា​ជន​រងគ្រោះ​បន្ទាប់​ពី Messi ដែល​ត្រូវ​អ្នក​គាំទ្រ PSG ស្រែ Boo ឲ្យ

  • 2022-04-04 02:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់​ក្លឹប Paris Saint-Germain បាន​នាំ​គ្នា​ស្រែ​ Boo ទៅ​កាន់​អ្នក​ចាត់​ការ Mauricio Pochettino មុន​​លោក​ដឹក​នាំ​ក្រុម​ឈ្នះ ៥-១ លើ​ក្រុម Lorient កាល​ពី​យប់​មិញ។

៥​គ្រាប់​របស់ PSG ធ្វើ​បាន​ដោយ​​​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ទាំង​៣​របស់​ពួក​គេ ក្នុង​នោះ Kylian Mbappe និង Neymar រក​បាន​ម្នាក់​២​គ្រាប់ និង Lionel Messi សម្រេច​បាន​មួយ​គ្រាប់។ យ៉ាងណា មុន​​ការ​ប្រកួត​​នេះ​ចាប់​ផ្ដើម គេ​បាន​ឮ​សំឡេង​អ្នក​គាំទ្រ​របស់​ក្លឹប PSG បាន​ស្រែក Boo ​និង​ហួច​ទៅ​កាន់​អ្នក​ចាត់​ការ​ខ្លួន Pochettino។

ក្រុម​អ្នក​គាំទ្រ​របស់ PSG ចាប់​ផ្ដើម​ខឹង​​អ្នក​​ចាត់​ការ​និង​កីឡាករ​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុម​របស់​ពួក​គេ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Champions League ក្រោម​ថ្វី​ជើង​របស់ Real Madrid កាល​ពី​ខែ​មុន។ Messi និង Neymar សុទ្ធសឹងតែ​ជា​កីឡាករ​ដែល​អ្នក​គាំទ្រ PSG ស្រែក​ចំអក​ឲ្យ ក្រោយ​ពួក​គេ​​មិន​អាច​ជួយ​ក្រុម​ឲ្យ​ល្អ​ប្រសិន ត្បិត​ខ្លួន​ជា​កីឡាករ​លំដាប់​ពិភពលោក។

Pochettino ពេល​នេះ​បាន​ក្លាយ​ជនរងគ្រោះ​បន្ទាប់ ខណៈ​​លោក​កំពុង​ត្រូវ​បាន​ទាក់ទង​ទៅ​ដឹក​នាំ​ Manchester United ជំនួស​​កន្លែង​គ្រូ​បណ្ដោះអាសន្ន​ Ralf Rangnick ពេល​បញ្ចប់​រដូវ​កាល​នេះ។ ក្រៅ​ពី Pochettino ​គ្រូ​របស់​ Ajax លោក Erik Ten Hag ក៏​ស្ថិត​ក្នុង​ជម្រើស​ចង់​បាន​ពី​ក្លឹប​បិសាច​ក្រហម​ផង​ដែរ។

អ្នក​ចាត់​ការ​សញ្ជាតិ​អាហ្សង់ទីន Pochettino មាន​បទពិសោធន៍​ច្រើន​​ក្នុង​អាជីព​​ដឹក​នាំ​។ លោក​ធ្លាប់​ដឹក​នាំ​ក្រុម Espanyol ពី​ឆ្នាំ​២០០៩​ដល់​១០១២ មុន​ពេល​ផ្លាស់​ទៅ​ Southampton នៅ​ឆ្នាំ​២០១៣។ លោក​ធ្លាប់​មាន​បទពិសោធន៍​​ធ្វើ​ការ​នៅ​អង់គ្លេស​​កាន់​ក្លឹប Spurs ដល់​ទី​៥​ឆ្នាំ​ មុន​ទៅ​ចូលរួម​ជាមួយ PSG៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់