• 2022-03-30 07:31:32
  • កីឡា​ផ្សេង​ៗ

ការ​សម្ដែង​ទទួល​ទង់​ស៊ីហ្គេម​ កម្ពុជា​អាច​នឹងប្រើប្រាស់​មនុស្ស​ខ្ទង់​៦០​នាក់​

  • 2022-03-30 07:31:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ ក្នុង​ការ​សម្ដែង​ជា​ទិដ្ឋភាព​នានា​នៃ​ពិធី​ទទួល​ទង់ស៊ីហ្គេម​ ថ្ងៃ​ទី២៣​ ខែ​ឧសភា​ ឯ​ប្រទេស​វៀតណាម​នេះ​កម្ពុជា​ប្រើប្រាស់​មនុស្ស​ខ្ទង់​៦០​នាក់​ និង​ហ្វឹកហាត់​ត្រៀម​រយៈពេល​១ខែ​មុន។​

ការសម្ដែងកន្លងទៅ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​លើក​ឡើង​ថា​ CAMSOC​ បាន​ពិនិត្យ​ផ្ទាល់​រួច​ហើយ​កន្លែង​សម្រាប់​ការ​សម្ដែង​របស់​ក្រុម​សិល្បៈ​កម្ពុជា​ដែល​ត្រូវ​បង្ហាញ​នៅ​ប្រទេស​វៀតណាម​ នៅ​ពេល​ទទួល​ទង់​ស៊ីហ្គេម​បន្ត។​ កន្លែង​ដែល​សម្ដែង​នេះ​គេ​ធ្វើ​នៅ​ក្នុង​សាល​ដែល​អំណោយផល​ល្អ​ដល់​ការ​សម្ដែង​របស់​កម្ពុជា។​

ទិដ្ឋភាពកីឡាជាតិ

ចំពោះ​ការ​សម្ដែង​នេះ​ដែរ​គឺ​មាន​រយៈពេល​ ១២​នាទី។​ ក្នុង​នោះ​ដែរ​មន្ត្រី​បច្ចេកទេស​បាន​ត្រួត​ពិនិត្យ​ និង​ឆ្លង​ពី​ថ្នាក់​ដឹកនាំ​ជា​ញឹកញាប់​រួច​ហើយ​ពាក់ព័ន្ធ​ទៅ​ការ​ធ្វើ​វីដេអូ​ឲ្យ​ល្អ​ស៊ី​ជា​មួយ​ការ​សម្ដែង។​ ១២​នាទី​ធ្វើ​យ៉ាងណា​ឲ្យ​ល្អ​ជា​ការ​ទាក់ទាញ​ចិត្ត​ពី​បណ្ដា​ប្រទេស​អាស៊ាន​ឲ្យ​ចង់​មក​ចូលរួម។​ ការ​សម្ដែង​នេះ​គឺ​ត្រូវ​ហាត់​សម​ឲ្យ​បាន​មុន​១ខែ​នៃ​ពិធី​ ហើយ​អាច​នឹង​ប្រើប្រាស់​មនុស្ស​ ៦០នាក់​ដែល​ ៤០​នាក់​ជា​តួសម្ដែង​ប្រហែល​២០​នាក់​ទៀត​ជាអ្នកទៅ​អម​ខាង​ផ្នែកឧបករណ៍​បច្ចេកទេស​ជា​ដើម។​

ទង់ស៊ីហ្គេម

រំលឹក​ដែរ​ថា​ ពិធី​ទទួល​ទង់​ស៊ីហ្គេម​ ពី​ប្រទេស​វៀតណាម​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣​ ខែ​ឧសភា​ ឆ្នាំ​២០២២។​ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួល​នេះ​ផង​ដែរ៕​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់