• 2022-03-30 03:05:45
  • ព័ត៌មាន

ក្លឹបហាត់ប្រាណកម្ពស់៥ជាន់ដ៏ប្រណីតស្តង់ដារអន្តរជាតិឈានមុខគេនៅកម្ពុជា GO GYM បើកដំណើរជាផ្លូវការហើយ

  • 2022-03-30 03:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលហាត់ប្រាណកម្ពស់៥ជាន់ដ៏ប្រណីត GO GYM (ទៅជីម) ត្រូវបានបើកសម្ពោធជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ម៉ែន ភក្ដី ហុកឡង់ឌី លោកជំទាវ ឈុន លាង លោកជំទាវ អឹម ប៉ូលីកា លោកជំទាវ ឌី សុខីទីឃាយុកោ ជាក្រុមប្រឹក្សាភិបាល លោក ឌី រត្ថា ជា នាយកប្រតិបត្តិ លោក Fredrik អ្នកចាត់ការទូទៅនៃ GO GYM និង អ្នកជំនួញអ្នកមានមុខមានមាត់ក្នុងសង្គមខ្មែរយ៉ាងច្រើនកុះករ ។

GO GYM មានទីតាំង ស្ថិតនៅផ្ទះលេខ ១១៧ ផ្លូវ ៥៤៤ កែង ផ្លូវ ៣៣៥ សង្កាត់ បឹង កក់ ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មួយនេះត្រូវបានចាត់ទុកជាកន្លែង ហាត់ប្រាណ ស្ដង់ដារលំដាប់ថ្នាក់ អន្តរជាតិ និងឈានមុខគេនៅកម្ពុជា។ នេះដោយសារតែ GO GYM មានរចនាបទអគារដ៏ប្រណីតសុវត្ថិភាព និងបរិយាកាសប្រកបដោយ ផាសុខភាព។

ចំណែកឯឧបករណ៍វិញគឺមានច្រើនសម្បូរបែប ទំនើបទាន់សម័យ រួមជាមួយនឹង គ្រូបង្ហាត់ ដែលមានបទពិសោធខ្ពស់ មានសញ្ញាប័ត្រ ទទួលស្គាល់ត្រឹមត្រូវ និងមានចំណេះដឹង អំពីរាងកាយមនុស្ស សាច់ដុំ ប្រព័ន្ធសរសៃឈាមបេះដូង និងជំនាញក្នុងការហ្វឹកហាត់ជាច្រើន ប្រភេទទៀត។ នេះបើតាមការលើកឡើងរបស់ លោក Fredrik អ្នកចាត់ការទូទៅនៃមជ្ឈមណ្ឌល GO GYM។

លោក ឌី រត្ថា នាយកប្រតិបត្តិមជ្ឈមណ្ឌលហាត់ប្រាណ​ GO GYM
លោក Fredrik អ្នកចាត់ការទូទៅនៃ GO GYM

លោក Fredrik បានគូសបង្ហាញឱ្យដឹងត្រង់ចំណុចនេះថា ៖«ជាចម្បង អ្វីដែលធ្វើឱ្យខាង យើង ក្លាយទៅជាកន្លែងមួយដែលមានលក្ខណៈ អន្តរជាតិ គឺយើងមានកម្រិតសេវាខ្ពស់ដែលពោពេញទៅដោយ គ្រូហ្វឹកហ្វឺន មានចំណេះដឹងខ្ពស់មានបទពិសោធគ្រប់គ្រាន់ រួមជាមួយ សញ្ញាប័ត្រត្រឹមត្រូវ ដើម្បីធានាថាបទពិសោធ ហ្វឹកហ្វឺន ដែលអតិថិជនទទួលបា ន គឺមាន លទ្ធផល ដែលអតិថិជនចង់បានជាគោលដៅរបស់គាត់ »។

GO GYM គឺជាមជ្ឈមណ្ឌលកាយសម្បទា ដែលមិនផ្ដោតតែលើ Six Pack ឬសាច់ដុំធំៗឡើយ។ ក្នុងនោះគឺផ្ដោតសំខាន់លើគ្រប់ផ្នែកទាំងអស់នៃសុខភាព និងរាងកាយទាំងអស់រួមមាន៖ការហ្វឹកហាត់ របបអាហារ អាហាររូបត្ថម្ភ ការការពារពីការរងរបួស។

មជ្ឈមណ្ឌលដ៏ទាន់សម័យមួយនេះមានកម្ពស់៥ជាន់។ ជាន់នីមួយៗត្រូវបានបែងចែកដាច់ៗដោយឡែកពីគ្នា៖

  • ជាន់ក្រោម ជាកន្លែងផ្ដល់ពត៌មាន និងចំណតរងយន្ត
  • ជាន់ទី១ ជាកន្លែងយក និងប្រគល់កន្សែងជូនភ្ញៀវ បន្ទប់ដាក់សម្ភារៈសម្រាប់បុរស បន្ទប់ដាក់សម្ភារៈសម្រាប់នារី ស្ទីម សូណាស្ទួឌីយោ យូហ្គាស្ទូឌីយោ កន្លែងប្រដាល់
  • ជាន់ទី ២ ជាបន្ទប់ ហាត់ប្រាណ (Man Gym Area)។
  • ជាន់ ទី៣ ជាបន្ទប់ បណ្ដុះបណ្ដាលមុខងារ ចលនាស្ទូឌីយោ១ ស្ទូឌីយោ២ ស្ទូឌីយោពីឡាតេ
  • ជាន់ទី ៤ ជាការិយាល័យ
  • ជាន់ទី ៥ មានអាងហែលទឹក បន្ទប់សង្គ្រោះបឋម និងបន្ទប់ទុកសម្ភារៈភ្ញៀវ។

ចំពោះតម្លៃវិញលោក Fredrik បានបញ្ជាក់ថាក្នុងមួយឆ្នាំមានតម្លៃ ៤៥០ ដុល្លារ និងក្នុង មួយ ខែតម្លៃ ១២០ ដុល្លារ។ សម្រាប់សមាជិកភាព GO GYM នឹងរក្សាតម្លៃឱ្យទាបបំផុត ដើម្បីជួយ ដល់ប្រជាពលរដ្ឋ នៅកម្ពុជាឱ្យមកហ្វឹកហាត់ ដើម្បីទទួលបានសុខភាព និងរាងកាយដ៏ល្អ។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលក៏មានលក់ជា កញ្ចប់មួយដែលហៅថា PT (Personal Training) ដែលមានតម្លៃចន្លោះពី ២០ ទៅ ៣០ ដុល្លារក្នុងមួយម៉ោង។

GO GYM ជាមជ្ឈមណ្ឌលហាត់ប្រាណដែលផ្ដល់ជូននូវគុណភាពដ៏ល្អឥតខ្ចោះជូនដល់សមាជិកទាំងអស់៕

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចទាក់ទងទៅកាន់ៈ

  • ហ្វេសបុកផេក៖ GO GYM Cambodia
  • លេខទូរសព្ទ៖ 023 901 755
  • ទីតាំង៖ ផ្ទះលេខ ១១៧ ផ្លូវ ៥៤៤ កែងផ្លូវ ៣៣៥ ភូមិ ៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ។

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់