• 2022-03-28 13:41:09
  • ព័ត៌មាន

Jake Paul នឹង​ឲ្យ​ Will Smith និង​ Chris Rock ម្នាក់​ ១៥លាន​ដុល្លារ​ ឲ្យ​តែ​មក​វាយ​បុក​លើ​សង្វៀន​

  • 2022-03-28 13:41:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jake Paul កំពូល​ Youtuber ប្រចាំ​សហរដ្ឋអាមេរិក​ ដែល​ទើប​ផ្លាស់​អាជីព​មក​ជា​កីឡាករ​វាយ​បុក​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Twiiter របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​នឹង​ឲ្យ​ កំពូល​តារា​សម្ដែង​ Will Smith និង​ តារា​កំប្លែង Chris Rock ក្នុង​ម្នាក់​ ១៥លាន​ដុល្លារ​ ឲ្យ​តែ​មក​វាយ​បុក​លើ​សង្វៀន​ នៅ​កម្មវិធី​ដែល​គេ​រៀប​ចំ​នៅ​ខែ​សីហា​ ឆ្នាំ​២០២២ខាង​មុខ​។

គម្រោង​​រៀបចំ​កម្មវិធី​វាយ​បុក​រវាង​តារា​សម្ដែង​ទាំង​ពីរ​ខាង​លើ​ធ្វើ​ឡើង​ ដោយ​សារ​តែ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ Oscars ឆ្នាំ​២០២២ ក្នុង​ថ្ងៃ​នេះ​​ Will Smith បាន​ឡើង​លើ​ឆាក​ទះ​កំផ្លៀង​​ Chris Rock ខណៈ​កម្មវិធី​នេះ​កំពុង​តែ​ផ្សាយ​ផ្ទាល់​តែ​ផ្ទាល់​។

រឿង​រ៉ាវ​ដែល​ឈាន​ទៅ​ដល់​ការ​ទះ​កំផ្លៀង​លើ​ឆាក​នេះ​គឺ​ដោយ​សារ​តែ​ Chris Rock បាន​និយាយ​លេង​សើច​ទៅ​លើ​ភរិយា​ Will Smith គឺ​តារា​សម្ដែង​ Jada Pinkett Smith លើ​បញ្ហា​អត់​សក់​ ទាំង​ដឹង​ថា​តារា​សម្ដែង​រូប​នេះ​មាន​បញ្ហា​នេះ​គឺ​ដោយសារ​តែ​ជំងឺជ្រុះសក់​។

ដូច្នេះ​​ Jake Paul ក៏​បាន​ចាប់​យក​ឱកាស​ទាក់ទាញ​ចំណាប់​អារម្មណ៍​ និង​ធ្វើ​ជំនួញ​ផ្ទាល់​ខ្លួន​ដោយ​មាន​គម្រោង​រៀប​ចំ​កម្មវិធី​ខាង​លើ​ និង​ផ្ដល់​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ឲ្យ​តែពួក​គេ​ទាំង​ពីរ​ហ៊ាន​មក​វាយបុក​លើ​សង្វៀន​ដែល​គេ​រៀបចំ​នេះ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់