• 2022-03-24 11:41:23
  • បាល់ទាត់

Jermain Defoe អតីត​ខ្សែ​ប្រយុទ្ធ​របស់​ Spurs និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ ប្រកាស​ចូល​និវត្តន៍​នៅ​វ័យ​៣៩ឆ្នាំ​

  • 2022-03-24 11:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Jermain Defoe អតីត​កីឡាករ​របស់​ក្លឹប​ Tottenham Hotspure និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ បាន​ប្រកាស​ខ្លួន​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ នៅ​ក្លឹប​ Sunderland ក្នុង​វ័យ​៣៩ឆ្នាំ​ នៅ​​ថ្ងៃ​នេះ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​កីឡាករ​នេះ​ផ្ទាល់​លើ​បណ្ដាញ​សង្គម​ Twitter ។

Defoe បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​នេះ​ ក្រោយ​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​ជា​កីឡាករ​អាជីព​ចាប់​ពី​ឆ្នាំ​១៩៩៩មក​ ក្នុង​កំឡុង​ពេល​គេ​កំពុង​មាន​វ័យ​ ១៧ឆ្នាំ​មក​ម្ល៉េះ​។

ឆ្លង​កាត់​ដំណើរ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​អាជីព​២៣ឆ្នាំ​នេះ​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ដូច​ជា​ West Ham, Bournemouth, Tottenham Hotspur, Portsmouth, Toronto, Rangers និង​ Sunderland ក៏​ដូច​ជា​លេង​ក្រុមជម្រើសជាតិ​អង់គ្លេស​ផង​ដែរ​ ដោយ​ធ្លាប់​ចូល​លេង​ការ​ប្រកួត​សរុប​ ៨២០ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៣២៥គ្រាប់​។

ជា​ចុង​ក្រោយ​ Dofoe បាន​អរគុណ​ទៅ​ដល់​ក្រុម​គ្រួសារ​ អ្នកគាំទ្រ​ មិត្ត​រួម​ក្រុម​ គ្រូ​បង្វឹក​ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​​ក្លឹប​ទាំង​អស់​ ដែល​ជួយ​គាំទ្រ​ និង​ជ្រោមជ្រែង​គេ​ក្នុង​អាជីព​មួយ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់