• 2022-03-21 02:42:03
  • បាល់ទាត់

Ancelotti ថា រឿង​ចាញ់ Barcelona ជា​​កំហុស​របស់​ខ្លួន

  • 2022-03-21 02:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ Carlo Ancelotti បាន​ទទួល​ស្គាល់​ថា លោក​បាន​​សាង​កំហុស​ដែល​ធ្វើ​ឲ្យ Real Madrid ចាញ់ Barcelona ដល់​ទៅ ៤-០ ក្នុង​ជំនួប El Clasico ក្នុង​ទឹក​ដី​របស់​ខ្លួន​ឯង។

ត្បិត​តែ​បរាជ័យ​បែប​នេះ​ក្ដី Real នៅ​តែ​បន្ត​គម្លាត​១២​​ពិន្ទុ​​ពី Barca ប៉ុន្តែ​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី Ancelotti បាន​យល់​ច្បាស់​​អំពី​ការ​ខកចិត្ត​ជាមួយ​ការ​​លេង​​នៃ​ក្រុម​របស់​លោក។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ក្រោយ​ចប់​ការ​ប្រកួត Carlo បាន​ប្រាប់​កីឡាករ Real ទាំង​អស់​ថា កំហុស​បរាជ័យ​គឺ​មក​ពី​លោក។

នៅ​ក្នុង​ការ​ប្រកួត​​ក៏​មាន​សកម្មភាព​ចម្រូងចម្រាស​មួយ​ចំនួន ប៉ុន្តែ Ancelotti មិន​បាន​លើក​រឿង​នោះ​មក​និយាយ​ដើម្បី​ជា​លេស​សម្រាប់​ការ​ចាញ់​ឡើយ។ ដោយ​ទទួល​ស្គាល់​ថា ក្រុម​ពិត​ជា​លេង​មិន​បាន​ល្អ​មែន​ៗ។ Real បច្ចុប្បន្ន​នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​ La Liga ដាច់​ពី​ក្រុម​លេខ​ពីរ Sevilla ៩​ពិន្ទុ។

Barcelona ពេល​នេះ​កំពុង​កើន​ទម្រង់​លេង​មែនទែន​ក្រោម​ការ​ដឹក​នាំ​របស់​លោក Xavi ដោយ​១២​ប្រកួត​ចុងក្រោយ​មិន​ទាន់​ចាញ់​សោះ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់