• 2022-03-18 13:39:19
  • បាល់ទាត់

Barca នឹងប៉ះ​ West Ham ​នៅវគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Europa League បើ​ក្រុម​ទាំង​ពីរ​​ឆ្លង​ផុត​​វគ្គ​៨ក្រុម

  • 2022-03-18 13:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​នេះ​ UEFA បាន​ធ្វើ​ការ​ចាប់​ឆ្នោត​ ចែក​គូ​ប្រកួត​ Europa League វគ្គ៨ក្រុម​ចុង​ក្រោយ​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ និង​វគ្គ​ផ្ដាច់​ព្រ័ត្រ​។​

នៅ​ក្នុង​ការ​ចាប់​ឆ្នោត​វគ្គ​៨ក្រុម​ចុង​ក្រោយ​ Frankfurt នឹង​ប៉ះ​នឹង​ Barcelona ស្ថិត​ក្នុង​​គូ​ទី​២ រី​ឯ​ West Ham ប៉ះ​នឹង​ Lyon ស្ថិត​ក្នុង​គូ​ទី​៣​។

បើ​តាម​ការ​ចាប់​ឆ្នោត​វគ្គ​ពាក់​កណ្ដាល​ព្រ័ត្រ​ អ្នក​ឈ្នះ​ក្នុង​គូ​ទី​៣​ នឹង​ប៉ះ​ជា​មួយ​អ្នក​ឈ្នះ​ក្នុង​គូ​ទី​​២នៃ​វគ្គ​៨ក្រុម​ចុង​ក្រោយ​ ដូច្នេះ​បើ​ Barca និង​ West Ham អាច​ឆ្លង​ផុត​វគ្គ​៨ក្រុម​នេះ​ ក្លឹប​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ការ​ប្រកួត​វគ្គ​៨ក្រុម​ចុង​ក្រោយ​ជើង​ទី​១គឺប្រកួត​​នៅ​ថ្ងៃ​ទី​៧ និង​ជើង​ទី​២គឺ​នៅ​ថ្ងៃ​ទី​១៤​ ខែ​មេសា ឆ្នាំ​២០២២។ លុះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី​១នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា និងជើង​ទី​២ធ្វើ​​ថ្ងៃ​ទី​០៥ ឧសភា ឆ្នាំ​២០២២។ រី​ឯ​វគ្គ​ផ្ដាច់​ព្រ័ត្រ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា​ ឆ្នាំ​២០២២​ខាង​មុខ​ នៅ​ឯ​ទីលាន​ Ramon Sanchez-Pizjuan Stadium ប្រទេស​អេស្ប៉ាញ​៕

ខាង​ក្រោម​ជា​លទ្ធផល​ការ​ចាប់​ឆ្នោត​គូ​ប្រកួត​ Europa League ក្នុង​ថ្ងៃ​នេះ​៖

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់