• 2022-03-16 12:25:41
  • បាល់ទាត់

Ten Hag បដិសេធ​រឿង​រៀន​ភាសា​អង់គ្លេស​ ដើម្បី​មក​ដឹកនាំ​ក្លឹប​ Man Utd

  • 2022-03-16 12:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik ten Hag គ្រូ​បង្គោល​ក្លឹប​ Ajax ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​កន្លង​មក​ថា​ លោក​កំពុង​ខិតខំ​រៀន​ភាសា​អង់គ្លេស​ដើម្បី​ត្រៀម​ទៅ​ដឹកនាំ​ក្លឹប​ Manchester United នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​ ព្រោះ​ថា​លោក​មាន​ឱកាស​ច្រើន​​ទៅ​ដឹកនាំ​នៅ​ទី​នោះ​ ដោយ​សារ​តែ​លោក​ជា​បេក្ខជន​ឈាន​មុខ​ក្លឹប​ចង់​បាន​។

យ៉ាង​ណា​ លោក​ Ten Hag បាន​ឆ្លើយ​តប​បញ្ហា​ទាំង​នេះ​ទៅ​កាន់​សារព័ត៌មាន​ BT Sports មុន​ប្រកួត​ចាញ់​នឹង​ ក្លឹប​ Benfica ១-០ ក្របខ័ណ្ឌ​ UEFA Champions League ជើង​ទី​២ កាល​ពី​ថ្ងៃ​អង្គារ​ ម្សិលមិញ​នេះ​ថា​៖" ព័ត៌មាន​ទាំង​នេះ​គឺ​មិន​ពិត​ យើង​ក៏​ប្រើប្រាស់​និយាយ​ជា​ភាសា​អង់គ្លេស​នៅ​ក្លឹប​យើង​នេះ​ដែរ​ ព្រោះ​តែ​នៅ​ហុល្លង់​នេះ​គឺ​មាន​កីឡាករ​បរទេស​ច្រើន​ ហើយ​ពួក​គេ​សុទ្ធ​និយាយ​ភាសា​អង់គ្លេស​ "។

ទាក់ទង​នឹង​ព័ត៌មាន​ដែល​លោក​ត្រៀម​ខ្លួន​ផ្លាស់​ទៅ​ក្លឹប​ផ្សេង​ ដែល​អាច​ជា​ Man Utd លោក​ក៏​បានច្រានចោល​ផង​ដែរ​ ដោយ​ថា​នៅ​ខណៈ​នេះ​លោក​ខិត​ខំ​ប្រឹង​ប្រែង​ដឹកនាំ​ Ajax អត់​បាន​ចាប់អារម្មណ៍​គិត​គូរ​នឹង​រឿង​ហ្នឹង​នោះ​ទេ​។

Ajax បាន​ធ្លាក់​ចេញ​ពី​ប្រកួត​ UCL ត្រឹម​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ បន្ទាប់​ពី​​ប្រកួត​ចាញ់​ Benfica ២-៣ ក្នុង​ប្រកួត​ទាំង​ពីរ​ជើង​កន្លង​ទៅ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់