• 2022-03-16 04:47:59
  • កីឡា​ផ្សេង​ៗ

CAMSOC​ ប្រជុំ​អចិន្ត្រៃយ៍​ម្សិលមិញ​នេះ​ផ្ដោត​លើ​ការ​ផ្សព្វផ្សាយ​ និង​ផ្នែក​ទីលាន​

  • 2022-03-16 04:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ (CAMSOC)​ ម្សិលមិញ​នេះ​បាន​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​របស់​ខ្លួន​ដោយ​ផ្ដោត​លើ​ការ​ផ្លាស់ប្ដូរ​សមាសភាព​គណៈកម្មការ​ផ្សព្វផ្សាយ​ និង​ការ​ជួសជុល​ទីលាន។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​នេះ​ផ្ដោត​លើ​២​ចំណុច​ធំៗ​ ទី១​គឺ​ការ​កែសម្រួល​សមាសភាព​ និង​ក្រុម​ការងារមួយ​ចំនួន​នៃ​គណៈកម្មការ​ព័ត៌មាន​ដើម្បី​បន្ត​លើ​កិច្ចការ​ផ្សព្វផ្សាយ​នេះ។​ ទី២​ គឺ​ការ​ពិនិត្យ​ក៏​ដូច​ជា​ពិភាក្សា​លើ​ទីលាន​ប្រកួត​ និង​ការ​រៀបចំ​ទីកន្លែង​សម្រាប់​កិច្ចប្រជុំ​ស៊ីហ្គេម​ ក្នុង​នាម​កម្ពុជា​ ជា​ប្រធាន​នៅ​ខែ​មេសា​ឯ​ខេត្ត​សៀមរាប។​

កិច្ចប្រជុំកន្លងទៅ (រូបភាព CAMSOC)

អ្នក​ជំនាញ​លើ​ផ្នែក​កីឡា​ខាង​លើ​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​ការ​កែសម្រួល​លើ​គណៈកម្មការ​ព័ត៌មាន​នេះ​ហើយ​គឺ​នឹង​មាន​ការ​បំផ្ទុះ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ខ្លាំង​ និង​បញ្ជ្រាប​រាល់​គ្រប់​សកម្មភាព​កីឡា​ទាំង​អស់​អំពី​ស៊ីហ្គេម​ លើក​ទី៣២​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

រំលឹក​ដែរ​ថា​ កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​របស់​ CAMSOC​ នេះ​ធ្វើ​ឡើង​កាល​ពី​រសៀល​ម្សិលមិញ​នេះ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់