• 2022-03-15 02:45:36
  • កីឡា​ផ្សេង​ៗ

មូលហេតុ​នេះ​ទើប​កម្ពុជា​យក​សៀមរាប​ ប្រជុំ​ស៊ីហ្គេម​ដែល​មាន​អន្តរជាតិ​ជា​ច្រើន​ចូលរួម​

  • 2022-03-15 02:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ ថា​មូលហេតុ​ដែល​ជ្រើសរើស​យក​ខេត្ត​សៀមរាប​ ធ្វើ​ជា​កន្លែង​ប្រជុំ​អំពី​រឿង​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ នៅ​អំឡុង​ខែ​ក្រោយ​នេះ​គឺ​ព្រោះ​ជា​ខេត្ត​ទេសចរណ៍​សុវត្ថិភាព។​

កិច្ចប្រជុំ CAMSOC​ កន្លងទៅ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ ឬ​ប្រជុំ​ស៊ីហ្គេម​នេះ​ ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​ស៊ីហ្គេម​ គឺ​នឹង​យក​ខេត្ត​សៀមរាប​ ជា​កន្លែង​ប្រជុំ​ទទួល​ដល់​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ាន​ចូលរួម។​ តាម​ដំណឹង​ត្រួសៗ​មក​នេះ​គឺ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៅ​អាស៊ាន​​គឺ​បង្ហាញ​ការ​ពេញចិត្ត​ និង​រីករាយ​ក្នុង​ការ​ចូលរួម​តែ​ម្ដង​ជា​ពិសេស​ពេល​ដឹង​ថា​ធ្វើ​នៅ​ សៀមរាប។​

កិច្ចប្រជុំ CAMSOC​ កន្លងទៅ

ចំពោះ​ការ​ជ្រើសរើស​យក​ខេត្ត​បុរាណ​ខាង​លើ​នេះ​ជា​កន្លែង​ប្រជុំ​ អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​បញ្ជាក់​ថា​ ព្រោះ​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ដែល​ក្រសួង​ទេសចរណ៍​ មតិ​ជាតិ​ អន្តរជាតិ​មើល​ឃើញ​ថា​ជា​ខេត្ត​ដែល​អាច​មក​លេង​ផង​ ប្រជុំ​ផង។​ មួយ​វិញ​ទៀត​ឯកឧត្ដម​ ថោង​ ខុន​ នឹង​បង្ហាញ​ថា​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​នឹង​យក​ភ្លើង​គប់​ចេញ​ពី​ប្រាសាទ​អង្គរ​នេះ​តែ​ម្ដង​ ខណៈ​នេះ​ក៏​ជា​ការ​បង្ហាញ​មុខមាត់​ថ្មី​ខេត្ត​សៀមរាប​ផង​ដែរ។​

រូបភាពហ្វេសបុក អាជ្ញាធរជាតិអប្សរា

កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី១​ ដែល​ដឹកនាំ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ស៊ីហ្គេម​ ២០២៣​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​ ចាប់​ពី​ថ្ងៃ​ទី៨-១០​ ខែ​មេសា​ ឆ្នាំ​២០២២​ ខាង​មុខ​នេះ។​ ប្រទេស​នានា​បង្ហាញ​ភាព​វិជ្ជមាន​ជា​ច្រើន​ក្នុង​ការ​ចូលរួម​ការ​ប្រជុំ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់