- 2022-03-10 12:45:20
- បាល់ទាត់
Leonardoថា Pochettino នឹងនៅតែបន្តដឹកនាំ PSG ដដែលក្នុងរដូវកាលនេះ
- 2022-03-10 12:45:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Leonardoថា Pochettino នឹងនៅតែបន្តដឹកនាំ PSG ដដែលក្នុងរដូវកាលនេះ
ចន្លោះមិនឃើញ
ក្រោយពីក្លឹប Paris Saint Germain បានប្រកួតចាញ់នឹងក្លឹប Real Madrid ៣-១ ក្របខ័ណ្ឌ UEFA Champions League ជើងទី២ ក្នុងថ្ងៃនេះ ដែលធ្វើឲ្យក្លឹបបារាំងនេះធ្លាក់ចេញពីការប្រកួតដណ្ដើមពានមួយនេះ សារព័ត៌មានជាច្រើនបានចុះផ្សាយថា លោក Mauricio Pochettino នឹងត្រូវបញ្ចប់ពីតួនាទីជាគ្រូបង្គោលក្លឹបនៅឆាប់ៗខាងមុខ។
យ៉ាងណាក្រោយព័ត៌មានទាំងនេះលេចឮខ្លាំង លោក Leonardo Araujo នាយកកីឡា PSG បានចេញមុខនិយាយទៅកាន់សារព័ត៌មាន RMC ថា លោក Pochettino នឹងបន្តដឹកនាំក្លឹបលោកក្នុងរដូវកាលនេះទៀតអញ្ចឹង។
លោក Leonardo បាននិយាយថា៖" PSG យើងទាំងអស់គ្នាត្រូវតែបន្តរួបរួមជាមួយគ្នាទៀត។ Pochettino នៅតែស្ថិតក្នុងផែនការយើង បន្តជាអ្នកដឹកនាំក្រុមនេះដដែលអញ្ចឹង។ នៅពេលអញ្ចឹងយើងមិនគួរគិតពីរឿងផ្លាស់ប្ដូរគ្រូនោះទេ "។
សម្រាប់រដូវកាលខាងមុខ លោក Pochettino ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា មានក្លឹបជាច្រើនទាក់ទងចង់បាន ដែលក្នុងនោះគឺក្លឹប Man Utd ជាក្លឹបដែលទាក់ទងចែចូវលោករហូតមក៕
ប្រភព៖ Fotmob