• 2022-03-10 07:17:21
  • បាល់ទាត់

វីដេអូ​កម្រ Modric អរ​ខ្លាំង​ដល់​ថ្នាក់​លោត​លើក​ជើង​ឡើងលើ ក្រោយ​ឈ្នះ PSG

  • 2022-03-10 07:17:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​បម្រើ Luka Modric បាន​បង្ហាញ​កាយវិការ​សប្បាយ​​រំភើប​ខ្លាំង​ខុស​ពី​​ធម្មតា ក្រោយ Real Madrid យក​ឈ្នះ PSG ៣-១​ កាល​ពី​យប់​មិញ​ពាន​រង្វាន់ UCL។

៣​គ្រាប់​របស់ Karim Benzema បាន​ជួយ​ស្រោចស្រង់ Madrid ឈ្នះ​សរុប​ទាំង​ពីរ​ជើង​ ៣-២ លើ​ក្រុម​អ្នក​មាន​បារាំង PSG។ Modric ត្រូវ​បាន​គេ​មើល​ឃើញ​សកម្ម​​និង​ជួយ​ច្រើន​មែនទែន​នៅ​តំបន់​កណ្ដាល​​របស់ Madrid ត្បិត​បច្ចុប្បន្ន​វ័យ​៣៦​ឆ្នាំ​ក៏​ដោយ។

ក្នុង​ការ​ប្រកួត​នេះ Modric ទទួល​បាន​ Rate ៧,៧៤ ក្រោម Benzema តែ​ម្នាក់​គត់​ដែល​ទទួល​បាន Rate ៨,៩២។ ក្រោយ​លេង​ចប់​ ឆាណែល​យូធូប​​របស់ Madrid បាន​បញ្ចេញ​វីដេអូ​មួយ​បង្ហាញ​ពី​ការ​សប្បាយ​ចិត្ត​របស់ Modric ពេល​ដើរ​ចូល​ក្នុង​បន្ទប់​សំលៀកបំពាក់។ ត្រង់​ចំណុច​​​មួយ​ កីឡាករ​សញ្ជាតិ​ក្រូអាត​បាន​តោង​បង្កាន់​ដៃ​លោត​លើក​ជើង​ឡើង​លើ​ ដែល​សកម្មភាព​នេះ​គ្រប់​គ្នា​កម្រ​ឃើញ​ណាស់។

ជ័យជម្នះ​ខាង​លើ Real Madrid នឹង​បន្ត​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ពានរង្វាន់ Champions League ដែល​មាន Liverpool, Manchester City, Bayern Munich កំពុង​អង្គុយ​រង​ចាំ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់