• 2022-03-10 02:01:45
  • បាល់ទាត់

Pochettino ថា​អយុត្តិធម៌​ណាស់​សម្រាប់​គ្រាប់​បាល់​របស់ Benzema

  • 2022-03-10 02:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​របស់​ក្លឹប Paris Saint-Germain លោក Mauricio Pochettino បាន​និយាយ​ថា គ្រាប់​ដំបូង​របស់ Real Madrid កាល​ពី​យប់​មិញ​​មិន​​សម​ឲ្យ​ចូល​ទេ។

ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid បាន​យក​ឈ្នះ​ជើង​ទី​ពីរ​​ពាន​រង្វាន់ Champions League លើ PSG ក្នុង​លទ្ធផល ៣-១។ ដោយ​សរុប​ទាំង​ពីរ​ជើង Madrid ឈ្នះ​៣-២ បាន​ឱកាស​បន្ត​ទៅ​លេង​វគ្គ​៨​ក្រុម​ចុងក្រោយ​ជា​បន្ត​ទៀត។

ក្នុង​ការ​ប្រកួត​យប់​មិញ គ្រាប់​បាល់​ដំបូង​របស់ Real ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Karim Benzeman បន្ទាប់​ពី​គេ​បាន​ព្យាយាម​ទៅ​ដណ្ដើម​បាល់​ពី​អ្នក​ចាំ​ទី Gianluigi Donnarumma។ យ៉ាងណាមិញ គ្រាប់​បាល់​នោះ​ត្រូវ​បាន​អ្នក​ចាត់​ការ​របស់ PSG លោក Pochettino គិត​ថា​​ Benzeman បាន​បង្ក​កំហុស​លើ​​កីឡាករ​របស់​លោក។

ក្រោយ​ចប់​ការ​ប្រកួត​អ្នក​ចាត់​ការ​សញ្ជាតិ​អាហ្សង់ទីន​បាន​និយាយ​ថា ពិត​ជា​មាន​អារម្មណ៍​អយុត្តិធម៌​​ច្រើន ព្រោះ​តែ​គ្រាប់​បាល់។ វា​ច្បាស់​ណាស់ Benzema បង្ក​កំហុស​លើ Donnarumma។ ស្ថានភាព​អារម្មណ៍​នៃ​ការ​ប្រកួត​បាន​ផ្លាស់​ប្ដូរ​ ហើយ​ក្រុម​ទាំង​មូល​​បាន​បង្ហាញ​វា​ច្បាស់៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់