• 2022-03-04 00:45:00
  • កីឡា​ផ្សេង​ៗ

CAMSOC៖​ កម្ពុជា​នឹង​ប្រជុំ​កម្រិត​អាស៊ាន​លើក​ទី១​ ក្នុង​នាម​ជា​ប្រធាន​ស៊ីហ្គេម​ ខែ​មេសា​ នៅ​សៀមរាប​

  • 2022-03-04 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CAMSOC​ នឹង​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី១​ នៅ​ខេត្ត​សៀមរាប​ អំឡុង​ខែ​មេសា​ ដែល​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​ស៊ីហ្គេម​ ២០២៣​ និង​លើក​ឡើង​ពី​កិច្ចការ​ធំៗ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ម្សិលមិញ​នេះ​គឺ​និយាយ​អំពី​ការ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី១​ នៅ​ខែ​មេសា​ ឆ្នាំ​២០២២​ ឯ​ខេត្ត​សៀមរាប​ខាង​មុខ។​

រូបភាព CAMSOC

កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ ឬ​ប្រជុំ​ស៊ីហ្គេម​នេះ​ គឺ​កម្ពុជា​នឹង​អញ្ជើញ​ប្រទេស​ទាំង​អស់​ក្នុង​អាស៊ាន​មក​ដោយ​ផ្ទាល់។​ ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​គឺ​ផ្ដោត​លើ​កិច្ចការ​សំខាន់ៗ​ដូច​ជា​ សុំ​ការ​គាំទ្រ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះស៊ីហ្គេម​ ២០២៣​ របស់​កម្ពុជា​ពី​បណ្ដា​ប្រទេស​នានា​ សុំ​ការ​ចែក​រំលែក​បទ​ពិសោធ​ល្អៗ​ប្រទេស​ដែល​ធ្វើ​ស៊ីហ្គេម​ជា​ច្រើន​ដង​មក​ហើយ។​ ជជែក​អំពី​ការ​គ្រោង​ដាក់​ប្រភេទ​កីឡា​ផ្សេង​នៅ​ពេល​ប្រកួត​ និង​លើក​ពី​ការ​ធ្វើបទ​ភ្លេង​គោរព​ទង់​ស៊ីហ្គេម​ និង​ដំណើរ​ការ​ផ្សេងៗ​នៃ​ការ​សុំ​ភ្លើង​អាទិទេព​ពី​អង្គរ​ជា​ការ​បើក​ស៊ីហ្គេម​ ជា​ដើម។​

រូបភាពហ្វេសបុក អាជ្ញាធរជាតិអប្សរា

កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី១​ ដែល​ដឹកនាំ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ស៊ីហ្គេម​ ២០២៣​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​ ចាប់​ពី​ថ្ងៃ​ទី៨-១០​ ខែ​មេសា​ ឆ្នាំ​២០២២​ ខាង​មុខ​នេះ។​ ប្រទេស​នានា​បង្ហាញ​ភាព​វិជ្ជមាន​ជា​ច្រើន​ក្នុង​ការ​ចូលរួម​ការ​ប្រជុំ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់