• 2022-03-03 13:12:29
  • បាល់ទាត់

Ancelotti ក៏​ជា​ជម្រើស​មួយ​ដែល​​ Man Utd កំពុង​គិត​គូរ​យក​មក​ធ្វើ​អ្នកចាត់ការ​បន្ត​ពី​ Rangnick

  • 2022-03-03 13:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United នៅ​តែ​កំពុង​គិត​គូរ​ជ្រើសរើស​អ្នកចាត់ការ​ថ្មី​ពេញ​សិទ្ធ​របស់​ខ្លួន​ សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​ ខណៈ​នៅ​ពេល​នេះ​មាន​លោក​ Ralf Rangnick អ្នកចាត់ការ​បណ្ដោះ​អាសន្ន​ ដែល​នឹង​ធើ​អ្នក​ប្រឹក្សា​ឲ្យ​ក្លឹប​នេះ​វិញ​នៅ​រដូវក្រោយ​។​

បេក្ខជន​ឈាន​មុខ​ដែល​អាច​នឹង​ដឹកនាំ​ក្លឹប​ខាង​មុខ​គឺ​ លោក​ Mauricio Pochettino គ្រូ​បង្គោល​ Paris Saint Germain ប៉ុន្តែ​ថ្មីៗ​នេះ​ លោក​ Carlo Ancelotti ជា​ជម្រើស​មួយ​ដែល​ Man Utd ពិចារណា​ផង​ដែរ​។

Ancelotti ត្រូវ​បាន​គេ​ដឹង​មាន​ទំនាក់ទំនងល្អ ​និង​ទទួល​បាន​ការ​ទុកចិត្តពី Sir Alex និង​ថ្នាក់ដឹកនាំ​ Man Utd ។

យ៉ាង​ណា​​ Man Utd នឹង​គិត​គូរ​យក​លោក​ Ancelotti មក​ដឹកនាំ​ក្លឹប​សម្រាប់​រដូវកាល​ថ្មី​ខាង​មុខ​ ប្រសិន​បើ​ លោក​​ Pochettino​ មិន​ព្រម​មក​ដឹកនាំ​ ហើយ​ការ​ឲ្យ​ដឹកនាំ​នេះ​គឺ​​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ។

​ជម្រើស​ដែល​ក្រុម​បិសាច​ក្រហម​ចង់​បាន​បំផុត​នោះ​គឺ​ មាន​អ្នក​ចាត់ការ​ដឹកនាំ​ក្នុង​រយៈ​ពេល​វែង​ ដូច្នេះ​បេក្ខជន​ដែល​ក្លឹប​នេះ​នឹង​គិត​គូរ​បន្ទាប់​គឺ​ លោក​ Erik Ten Hag គ្រូ​បង្គោល​ Ajax ដោយ​គ្រូ​បង្គោល​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ចង់​មក​ដឹកនាំ​ Man Utd ដោយ​ពេល​នេះ​លោក​កំពុង​ខំ​រៀន​អង់គ្លេស​ដើម្បី​ត្រៀម​ទៀត​ផង​។

Man Utd នៅ​ខណៈ​នេះ​ ឈរ​នៅ​លំដាប់​ទី​៤ ក្នុង​តារាង​ប្រកួត​ PL ដែល​មាន​ ៤៧ពិន្ទុ ខណៈ​ Man City ក្លឹប​នាំ​មុខ​មាន​រហូត​ទៅ​ដល់​ ៦៦ពិន្ទុ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់