• 2022-03-02 12:27:12
  • បាល់ទាត់

PSG នឹង​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ ១១០លាន​ដុល្លារ​ ឲ្យ​តែ​ Mbappe ព្រម​បន្ត​កុងត្រា​ថ្មី​

  • 2022-03-02 12:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Paris Saint Germain ត្រូវ​បាន​សារព័ត៌មាន​ប្រទេស​បារាំង​ Le Parisien បាន​ផ្សាយ​ថា​ ក្លឹប​នេះ​នឹង​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ ១១០លាន​ដុល្លារ​ ទៅ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ឲ្យ​តែ​កីឡាករ​នេះ​ព្រម​បន្ត​កុងត្រា​ថ្មី​រយៈពេល​២ឆ្នាំ​ ដែល​មាន​ប្រាក់​ពលកម្ម​រហូត​ទៅ​ដល់​ជាង​ ១លាន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​បន្ទាប់​ពី​បង់​ពន្ធ​រួច​។

រហូត​មក​ទល់​នឹង​ពេល​នេះ​ PSG តែង​តែ​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​លាស់​បំផុត​ក្នុង​ការ​ចង់​បាន​ Mbappe បន្ត​កុងត្រា​ថ្មី​ជា​មួយ​ខ្លួន​ ក៏​ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ហាក់​ដូច​ជា​មិន​ដែល​បង្ហាញ​ជំហរ​ជា​ផ្លូវ​ការ​ថា​យ៉ាង​ណា​ចំពោះ​រឿង​បន្ត​កុងត្រា​ថ្មី​នោះ​ទេ​។

បើ​តាម​ប្រភព​ជា​ច្រើន​ចុះ​ផ្សាយ​កន្លង​មក​ Mbappe តែងបដិសេធ​រហូត​មក​ ប៉ុន្តែ​ចំពោះ​សំណើ​ថ្មី​នេះ​ ដែល​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ឲ្យ​ចុះ​កុងត្រា​ថ្មី​រហូត​ដល់​ ១១០លាន​ដុល្លារ​ ក៏​ដូច​ជា​ឡើង​ប្រាក់​ពលកម្ម​រហូត​ទៅ​ដល់​ ១លាន​ដុល្លារ​ក្នុង​សប្ដាហ៍​បែប​នេះ​ ខាង​ Mbappe មិន​ទាន់​ឆ្លើយ​តប​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ​។

នៅ​ខណៈ​នេះ​ Mbappe ទទួល​បាន​ប្រាក់​ពលកម្ម​ពី​ PSG ជិត​ ៥០ម៉ឺន​ដុល្លារ​ក្នុង​មួយ​អាទិត្យ​ ដោយ​នឹង​ដាច់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២​ខាង​មុខ​ ដោយ​នៅ​ពេល​នេះ​ Real Madrid មាន​ភាព​ជឿជាក់​ខ្ពស់​ថា​នឹង​អាច​យក​ខ្សែ​ប្រយុទ្ធ​នេះ​ក្នុង​លក្ខណៈ​ Free Agent ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់