• 2022-03-02 01:57:51
  • បាល់ទាត់

Spurs ​ធ្លាក់​ពី​ពាន FA Cup ​ហើយ ​ក្រោម​ថ្វី​ជើង Middlesbrough

  • 2022-03-02 01:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​របស់​លោក Antonio Conte ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup ​ហើយ ​ក្រោយ​ពី​លេង​ចាញ់​ក្រុម Middlesbrough ​ក្នុង​លទ្ធផល ១-០ ​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នៅ​ជុំ​ទី​៥​នេះ ​ក្រុម​ទាំង​ពីរ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ​នៅ​ម៉ោង​ប្រកួត ​ដោយ​ចាំ​រហូត​ដល់​ម៉ោង​បន្ថែម​ទើប​ពួកគេ​អាច​ស្វែង​រក​គ្រាប់​បាល់​បាន។ ​ដោយ​១​គ្រាប់​នោះ​ជា​គ្រាប់​បាល់​របស់​ខាង Middlesbrough ​ដើម្បី​យក​ឈ្នះ​លើ​ក្រុម Spurs ​ក្នុង​លទ្ធផល ១-០ ​តែ​ម្ដង។ ​ការ​ចាញ់​នេះ​ដែរ ​ក៏​នឹង​ក្លាយ​ជា​សម្ពាធ​មួយ​សម្រាប់​លោក Conte ​ផង​ដែរ ​ដោយ​ប៉ុន្មាន​ប្រកួត​មក​នេះ ​ក្រុម​របស់​លោក​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ។

​ដោយ​ឡែក​សម្រាប់​ក្រុម Middlesbrough ​វិញ ឃើញ​ថា​លេង​ពាន FA Cup ​នេះ ​បាន​យ៉ាង​ល្អ។ ​មុន​មក​ទម្លាក់​ក្រុម Spurs ​នេះ​ដែរ ពួកគេ​ក៏​បាន​យក​ឈ្នះ​លើ​ក្រុម Manchester United ​ដែរ ​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់