• 2022-02-26 02:40:57
  • ព័ត៌មាន

ហនុមានប៊ែវើរីជីស ក្លាយជាម្ចាស់ឧបត្ថម្ភសមាគមក្លិបបាល់ទាត់សៀមរាប យូណាយធីត

  • 2022-02-26 02:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការចុះកិច្ចព្រមព្រៀងដៃគូឧបត្ថម្ភសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលមានទីតាំងស្ថិតនៅអគារលេខ ៣៣ ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សិទ្ធិសីទនេះធ្វើឡើងដោយមានការចូលរួមពីតំណាងក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និងសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត និងមានការចូលរួមពីសំណាក់អ្នកសារពត៌មានតាមប្រព័ន្ធអនឡាញផងដែរ។

លោក Chas Geschke នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ហនុមានប៊ែវើរីជីស មានគោលបំណងចង់រួមចំណែកក្នុងការលើកស្ទួយវិស័យកីឡានៅប្រទេសកម្ពុជា ជាពិសេសគឺកីឡាបាល់ទាត់អោយកាន់តែរីកចម្រើន ហើយដោយមើលឃើញថាក្លិបបាល់ទាត់ សៀមរាប យូណាយធីតជាក្លិបបាល់ទាត់មួយដែលមានទស្សនៈវិស័យវែងឆ្ងាយ ការគ្រប់គ្រងល្អ និងមានកីឡាករពោរពេញដោយគុណភាព និងមានសក្កនុពល ទើបក្រុមហ៊ុនសម្រេចចិត្តចុះហត្ថលេខាក្នុងនាមជាដៃគួរសហការរយៈពេល ២ឆ្នាំតែម្តង ដើម្បីជាជំនួយគាំទ្រ ដល់ទស្សនៈវែងឆ្ងាយរបស់ក្លិបកីឡាខេត្តសៀមរាប»។

លោក ប៊ួយ ដារី តំណាងសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីតបានមានប្រសាសន៍ថា៖ «ការសម្រេចចិត្តចាប់ដៃគូសហការ និងជួយផ្សព្វផ្សាយជាមួយក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដោយកត្តាចម្បងក្រុមហ៊ុននេះជាបាន បង្កើតឡើង និងកសាងឡើងដោយស្នាដៃកូនខ្មែរ និងមានទីតាំងផលិតនៅប្រទេសកម្ពុជាយើងផ្ទាល់។ វាជាការរួមចំណែកយ៉ាងសកម្ម មួយក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ដោយឡែកថ្នាក់ដឹកនាំ និងក្រុមការងារក្លិបបាល់ទាត់ សៀមរាប យូណាយធីត ផ្ទាល់ក៏ធ្លាប់ បានធ្វើដំណើរទស្សនកិច្ចនៅរោងចក្រផលិតផ្ទាល់ផងដែរ ដោយបានទទួលស្គាល់នូវ សង្វាក់ផលិតកម្មរបស់ ហនុមាន ប្រកបដោយស្តង់ដារ និងផ្តោតលើគុណភាពចំពោះមុខដល់អ្នកទទួលទាន»។

បញ្ជាក់ផងដែរថាក្លិបបាល់ទាត់ សៀមរាប យូណាយធីត (Siem Reap United Football Club) ជាក្លិបបាល់ទាត់អាជីពមួយ ដែលមានមូលដ្ឋានគ្រឹះនៅក្នុងខេត្តសៀមរាប ដែលបានចាប់បដិសន្ធិជាផ្លូវការនៅក្នុង ខែមករា ឆ្នាំ ២០១៩ ដោយមានលោក លី សេងហួរ ជាស្ថាបនិករបស់ក្លិប និងបានប្រសិទ្ធនាមឈ្មោះកីឡដ្ឋានថា « អេស អរ យូ » (SRU )។

ក្លិបបាល់ទាត់ សៀមរាប យូណាយធីត មានស្នាក់ការកណ្ដាលនៅផ្លូវ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ក្រវ៉ាត់ក្រុង ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

កីឡដ្ឋាន អេស អរ យូ បានសាងសង់លើផ្ទែដៃសរុប ២៧.០០០ ម៉ែត្រការ៉េ និងមានទីលាន បាល់ទាត់ ពីរប្រភេទគឺ ទីលានស្មៅធម្មជាតិ (ទំហំ ៦៨ម x ១០៤ម) ដែលអាចផ្ទុក អ្នកទស្សនាបាន ជិត ៥០០០នាក់ និង ទីលានបាល់ទាត់ស្មៅសប្បនិមិត្ត (ទំហំ ៤០ម x ៦៤ម)។ ទាំងអស់នេះ សរបញ្ជាក់ឲ្យឃើញ ពីភាពផ្លាស់ប្ដូរ នៃសម័យថ្មី ដែលកីឡាបាល់ទាត់ កម្ពុជានឹងកាន់តែរីកចម្រើន និង ឈានទៅកាន់ ឆាកអន្តជាតិ។

ទន្ទឹមនឹងនេះ ទាំងអ្នកគាំទ្រវិស័យបាល់ទាត់ ទាំងអស់ បានទន្ទឹងរង់ចាំនូវ ការផ្លាស់ប្ដូរ ឈ្មោះថ្មីទៅជា កីឡដ្ឋាន «ហនុមាន» (Hanuman Stadium ) ផងដែរ៕

អត្ថបទ៖ In Sopheng

មតិយោបល់