• 2022-02-22 13:25:37
  • បាល់ទាត់

ល្បី​ថា​ Real Madrid កំពុង​ប្រជែង​នឹង​ Man Utd ព្យាយាម​យក​ Pochettino ពី​ PSG

  • 2022-02-22 13:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid ត្រូវ​បាន​សារព័ត៌មាន​ Marca ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កំពុង​ធ្វើ​ការ​ប្រកួត​ប្រជែង​នឹង​ក្លឹប​ Manchester United ព្យាយាម​​យក​ លោក​ Mauricio Pochettino ពី​ក្លឹប​ Paris Saint Germain សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ Real ចាប់​អារម្មណ៍​ចង់​ Pochettino មក​ដឹកនាំ​ក្រុម​របស់​ខ្លួន​ ដោយ​កាល​ពី​រដូវកាល​មុន​ក៏​ធ្លាប់​ទាក់ទង​ទៅ​ផង​ដែរ​ តែ​ត្រូវ​បាន​បរាជ័យ​។

បើ​តាម​ប្រភព​ដដែល​នេះ​ Real ចង់​បាន​គ្រូ​ PSG នេះ​មក​ជំនួស​ លោក​ Carlo Ancelotti ដោយ​​រដូវកាល​ខាង​មុខ​ព័ត៌មាន​ជា​ច្រើន​យល់​ថា​ Pochettino នឹង​មិន​ដឹកនាំ​ PSG ទៀត​ទេ​ ដោយ​អាចចេញ​ពី​ក្លឹប​នេះ។

សម្រាប់​ Man Utd វិញ​ក៏​ចាប់​អារម្មណ៍​ចង់​បាន​លោក​ Pochettino ដោយ​ព្យាយាម​ទាក់​ទង​យក​គ្រូ​បង្គោល​ PSG រូប​នេះ​មក​ដឹកនាំ​បន្ត​ពី​ លោក​ Ralf Rangnick នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​។ យ៉ាង​ណា​ក្រុម​បិសាច​ក្រហម​នេះ​ក៏​ចាប់​អារម្មណ៍​ចង់​បាន​លោក​ Erik ten Hag មក​ដឹកនាំ​ផង​ដែរ​ ដោយ​កំពូល​គ្រូ​ទាំង​ពីរ​នេះ​សុទ្ធ​តែ​បេក្ខជន​ឈាន​មុខ​ដែល​ Man Utd គិត​គូរ​​សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​៕

ប្រភព៖ Dailymail | Goal | Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់