• 2022-02-18 01:57:38
  • បាល់ទាត់

ឆ្ងល់​គ្រប់គ្នា​ Torres ​យប់​មិញ​ពាក់​អាវ​អត់​មាន​ឡូហ្គោ Barca និង Nike

  • 2022-02-18 01:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​​ប្រយុទ្ធ Ferran Torres បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ចម្ងល់​ជា​ខ្លាំង បន្ទាប់​ពី Barcelona ប្រកួត​ស្មើ​គ្នា​ជាមួយ Napoli ក្នុង​ពាន​រង្វាន់ Europa League ១-១។

ក្នុង​ការ​ប្រកួត​យប់​មិញ កីឡាករ Zielinski រក​បាន​គ្រាប់​នាំ​មុខ​ឲ្យ Napoli ប៉ុន្តែ Torres ជា​អ្នក​ទាត់​បញ្ចូល​ទី​តាម​ស្មើ​វិញ​ឲ្យ Barca តាមរយៈ​បាល់​ប៉េណាល់ទី។ ប៉ុន្តែ​ពេល​ដែល​គេ​រត់​អបអរ ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ឃើញ​អាវ​របស់​គេ​​មាន​បញ្ហា។

អាវ​របស់​កីឡាករ​​សញ្ជាតិ​អេស្ប៉ាញ​​មិនមែន​ឡូហ្គោ​ក្រុម​ Barcelona និង​ម្ចាស់​ឧបត្ថម្ភ Nike ដូច​​មិត្ត​រួម​ក្រុម​ដទៃ​ឡើយ។ យ៉ាងណាមិញ មិន​មាន​ការ​បញ្ជាក់​ហេតុផល​​ចំពោះ​​រឿង​ចម្លែក​នេះ​ឡើយ។

ជំនួប​ជើង​ទី​ពីរ​រវាង Barca ជាមួយ Napoli នឹង​ត្រូវ​លេង​​នៅ​ថ្ងៃ​ទី ២៥ ខែ កុម្ភៈ នា​កីឡដ្ឋាន Stadio San Paolo ក្នុង​ប្រទេស​អ៊ីតាលី​វិញ​ម្ដង៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់