• 2022-02-15 13:41:23
  • បាល់ទាត់

Neymar មាន​ឈ្មោះ​ចូល​រួម​ប្រកួត​តទល់នឹង​ Real យប់​នេះ​ ក្រោយ​អវត្តមាន​ ២ខែ​ កន្លះ​

  • 2022-02-15 13:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Paris Saint Germain បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​ ២៤រូប​ ដែល​នឹង​ទៅ​ចូល​រួម​ក្នុង​ប្រកួត​ UEFA Chmapions League វគ្គ​១៦ក្រុម​ចុងក្រោយ​ តទល់នឹង​ក្លឹប​ Real Madrid នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​បញ្ជី​ឈ្មោះ​ទាំង​នោះ​ក៏​មាន​ ខ្សែ​ប្រយុទ្ធ​ Neymar ផង​ដែរ​ ក្រោយ​អវត្តមាន​ពី​ប្រកួត​ ២ខែ​ កន្លះ​មក​ ចាប់​តាំង​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​មក​ ដោយ​សារ​តែ​មាន​របួស​កជើង​។

កីឡាករ​នេះ​ក៏​​រំពឹង​​នឹង​បាន​ចូល​លេង​ក្នុង​ប្រកួត​វិញ​នៅ​ក្នុង​ថ្ងៃ​នេះ​ផង​ដែរ​ បន្ទាប់​ពី​គេ​បាន​ត្រលប់​មក​វិញ​ក្រោយ​ជា​សះស្បើយ​ ដោយ​បាន​ចូល​រួម​ហ្វឹកហាត់​ជា​ក្រុម​វិញ​ចាប់​តាំង​ពី​សប្ដាហ៍​មុន​មក​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់