• 2022-02-10 13:46:29
  • បាល់ទាត់

Mourinho ស្ដីឲ្យ​​​កីឡាករ​លោក​គ្រប់​គ្នា​ និង​ថា​ឲ្យ​ទៅ​លេង​ Serie C ទៅ​ក្រោយ​ចាញ់​ Inter ២-០

  • 2022-02-10 13:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho គ្រ​បង្គោល​ក្លឹប​ Roma បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Corriere dello Sport ដោយ​បាន​ស្ដី​បន្ទោស​កីឡាករ​របស់​លោក​គ្រប់​គ្នា​ ក្រោយ​លេង​ចាញ់​ក្លឹប​ Inter Milan ២-០ ក្របខ័ណ្ឌ​ Coppa Italia កាល​ពី​ម្សិលមិញ​។

បើ​ប្រភព​ខាង​លើ​នេះ​ លោក​ Mourinho បាន​ស្ដី​ឲ្យ​កីឡាករ​លោក​បែប​គំរោះគំរើយ​ខ្លាំង​ ដោយ​លោក​ឆ្ងល់​នៅ​១០​នាទី​ដំបូង​នៃ​ការ​ប្រកួត​ ហេតុ​អី​កីឡាករ​លោក​ លេង​មើល​តែ​មុខ​គ្នា​ នៅ​ពេល​ប៉ះ​ជា​មួយ​ Inter Milan បែប​នេះ​ ហើយ​នៅ​ពេល​លេង​ជា​មួយ​ AC Milan កន្លង​ទៅ​ម៉េច​ក៏​មាន​បញ្ហា​អញ្ចឹង​ដែរ​។ លោក​ថា​កូន​ក្រុម​លោក​​ លេង​ខ្លាច​ៗ​ អត់​ហ៊ាន​ដណ្ដើម​បាល់​ លេង​ធ្វើ​មើល​តែ​ Roma ជា​ក្រុម​តូច​ទាប​អញ្ចឹង​។​ ​

លោក​បាន​មើល​ងាយ​កូន​ក្រុម​ចំ​ៗ​ថា​ បើ​នៅ​តែ​អញ្ចឹង​ទៀត​ទៅ​លេង​នៅ​ Serie C ទៅ​ព្រោះ​នៅ​ហ្នឹង​គ្មាន​ក្រុម​ណា​ជើង​ឯក​អី​ទេ​ គ្មាន​ទីលាន​ល្អ​ មិន​មែន​ជា​កន្លែង​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​អី​ទេ​ អញ្ចឹង​នឹង​ក្លាយ​ជា​អ្នក​អត់​បាន​ការ​បំផុត​។

ងាក​មក​ការ​ប្រកួត​ Serie A វិញ​ Roma ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៧ ដោយ​​មាន​៣៩ពិន្ទុ ខណៈ​ក្រុម​ឈាន​មុខ​គឺ​ Inter Milan មាន​រហូត​ទៅ​ដល់​ ៥៣​ពិន្ទុ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់