• 2022-02-10 12:33:28
  • បាល់ទាត់

Rangnick ចង់​បាន​ គ្រូ​សញ្ជាតិ​ហុល្លង់​នេះ​ តែ​កីឡាករ​ Man Utd ចង់​បាន​គ្រូ​ PSG មក​ជំនួស​វិញ​

  • 2022-02-10 12:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​មាន​ លោក​ Ralf Rangnick ជា​អ្នកចាត់ការ​បណ្ដោះអាសន្ន​ ក្រោយ​បញ្ចប់​តំណែង​ លោក Ole Gunnar Solskjaer តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​មក​ ក្លឹប​ Manchester United នៅ​តែ​បន្ត​ដំណើរ​ស្វែង​រក​អ្នកចាត់ការ​មក​ដឹក​នាំ​ក្លឹប​របស់​ខ្លួន​ មិន​ទាន់​​ប្រាកដ​ថា​មួយ​ណា​ឲ្យ​ប្រាកដ​នៅ​ឡើយ​ទេ​សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​។​

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ផ្ទៃ​ក្នុង​កីឡាករ​ក្រុម​បិសាច​ចង់​បាន​ លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្រុម​ Paris Saint Germain មក​ដឹក​នាំ​ពួក​គេ ដោយ​លោក​ក៏​ធ្លាប់​មាន​បទពិសោធន៍​ដឹក​នាំនៅ​ PL កន្លង​មក​ដែរ​គឺ​នៅ​ Southampton និង​ Spurs ។​

យ៉ាង​ណា​ផ្ទៃ​ក្នុង​របស់​ Man Utd ម្ខាង​ទៀត​គឺ​មាន​ដូច​ថ្នាក់​ដឹកនាំ​ Man Utd មួយ​ចំនួន​ ក៏​ដូច​ជា​ លោក​ Rangnick ផ្ទាល់​ចង់​បាន​ លោក​ Erik ten Hag គ្រូ​បង្គោល​ Ajax ព្រោះ​ពួក​លោក​ជឿ​ថា​ គ្រូ​សញ្ជាតិ​ហុល្លង់​នេះ​នឹង​អាច​បន្ត​តិចនិក​របស់​អ្នកចាត់ការ​បណ្ដោះអាសន្ន​សព្វ​ថ្ងៃ​នេះ​បាន​។ បើ​តាម​ Daily Mail ។

ទោះ​ជា​ការ​សម្រេច​មិន​ទាន់​ច្បាស់លាស់​យ៉ាង​ណា​ក៏​ប៉ុន្តែ​ លោក​ Pochettino និង​ លោក​ Ten Hag ជា​បេក្ខជន​ឈាន​មុខ​គេ​ដែល​ Man Utd តែង​ពិចារណា​សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​សម្រាប់​ជំនួស​តំណែង​លោក​ Rangnick។

នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​ Rangnick នឹង​អស់​កុងត្រា​ជា​អ្នកចាត់​ការ​បណ្ដោះ​អាសន្ន​ដោយ​លោក​នឹង​ក្លាយ​ជា​ទី​ប្រឹក្សា​របស់​ Man Utd វិញ​ដោយ​នៅ​ខណៈ​នេះ​ លោក​បាន​ជួយ​ក្រុម​នេះ​ឲ្យ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៥ នៃ​ PL ដោយ​មាន​ ៣៩​ពិន្ទុ​ រី​ Man City ក្រុម​ឈាន​មុន​ មាន​រហូត​ទៅ​ដល់​ ៦០ពិន្ទុ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់