• 2022-02-07 13:33:58
  • បាល់ទាត់

Pochettino នៅ​តែ​ជឿជាក់​ Messi ជា​កីឡាករ​ឆ្នើម​បំផុត​លើ​លោក​

  • 2022-02-07 13:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino គ្រូ​បង្គោល Paris Saint Germain ​បាន​និយាយ​បង្ហាញ​ពី​ភាព​ជឿជាក់​របស់​លោក​លើ​​ Lionel Messi ដោយ​ថា​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​ ក្រោយ​ស៊ុត​បញ្ចូល​មួយ​គ្រាប់​ រួម​ចំណែក​ឲ្យ​ឈ្នះ​ប្រកួត​នឹង​ Lille ក្នុង​លទ្ធផល​ ៥-១ នៅ​ក្នុងថ្ងៃ​នេះ​ (ម៉ោង​កម្ពុជា)។

Pochettino បាន​និយាយ​ថា​៖" ខ្ញុំ​អត់​មាន​អី​ត្រូវ​សង្ស័យ​ទេ​ Leo គេ​ជា​កីឡាករ​ឆ្នើម​បំផុត​នៅ​លើ​លោក​នេះ​។ ដូច​ជា​អ្នក​ដទៃ​ទៀត​អញ្ចឹង​ គេ​ត្រូវ​ការ​ពេល​ដើម្បី​សម្រប​ខ្លួន​នឹង​ក្លឹប​នេះ​។ គេ​ត្រូវ​ការ​ពេល​ដើម្បី​ព្យាបាល​កាយ​សម្បទា​ឲ្យ​មក​វិញ​ល្អ​បំផុត​ ក្រោយ​គេ​អត់​បាន​លេង​មួយ​ខែ​ ដោយ​សារ​តែ​ឈឺ​កូវីដ។

លោក​បាន​បន្ត​ថា​៖" និយាយ​ទៅ​វា​សំខាន់​ណាស់​ដែល​ Leo គេ​បាន​បង្ហាញ​ការ​ចូល​រួម​ និង​ខំ​ប្រឹង​ក្នុង​ប្រកួត​បែប​នេះ​ "។

នៅ​រដូវកាល​នេះ​ Messi បាន​មក​លេង​ឲ្យ​ PSG បាន​ ១៩​ប្រកួត​ហើយ​ ដោយ​ស៊ុត​ចូល​ ៧គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់