- 2022-01-25 03:23:30
- ប្រដាល់
ដឹងមូលហេតុ អេលីត សាន់ បាត់មុខពីសង្វៀនគុនខ្មែរប្រហែល៣នេះហើយ...
- 2022-01-25 03:23:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុ អេលីត សាន់ បាត់មុខពីសង្វៀនគុនខ្មែរប្រហែល៣នេះហើយ...
ចន្លោះមិនឃើញ
ការបាត់មុខរបស់កីឡាករគុនខ្មែរ អេលីត សាន់ ពីសង្វៀនទូរទស្សន៍នានារយៈពេលប្រហែល ៣ខែមកនេះគឺដោយសារ លោក ស៊ន អេលីត ផ្អាកចាប់គូឲ្យព្រោះរូបគេមិនសូវគោរពវិន័យក្នុងក្លឹបនាយដ្ឋានអង្គរក្ស។
លោក ស៊ន អេលីត បានឲ្យដឹងថា មូលហេតុដែលមិនឃើញ អេលីត សាន់ ចេញប្រកួតដូចរាល់ដងគឺដោយសារលោកមិនចាប់គូឲ្យ និងដាក់ទណ្ឌកម្មមួយរយៈដើម្បីឲ្យរូបគេដឹងខ្លួន កែប្រែឡើងវិញទើបអនុញ្ញាតឲ្យប្រកួត។
ពាក់ព័ន្ធនិងរឿងនេះដែរលោកគ្រូ ស៊ន អេលីត បញ្ជាក់ទៀតថា អេលីត សាន់ មិនស្ដាប់បង្គាប់ និងដើរសេរីផង ដូច្នេះទើបលោកផ្អាកចាប់គូឲ្យរូបគេមួយរយៈ។ ដូចគ្រប់គ្នាដឹងហើយថាពួកគេសព្វថ្ងៃគឺនៅក្លឹបនាយដ្ឋានអង្គរក្យ ប្រសិនបើដើរលេងផ្ដេសផ្ដាស ឬមានរឿងរ៉ាវនោះគឺប៉ះពាល់ខ្លាំង មួយវិញទៀតក៏ជាគំរូមិនល្អទៀតសម្រាប់កីឡាករក្នុងក្លឹបផ្សេងៗ។
យ៉ាងណាគ្រូប្រដាល់ខាងលើនេះក៏នៅតែទុក្ខឱកាសឲ្យ អេលីត សាន់ ផងដែរនៅពេលដែលរូបគេបានដឹងពីកំហុស និងកែប្រែចិត្តគំនិតឡើងវិញ។
រំលឹកដែរថា អេលីត សាន់ ជាកីឡាករគុនខ្មែរនៅក្លឹបនាយដ្ឋានអង្គរក្សកូនសិស្សលោក ស៊ន អេលីត។ អ្នកប្រដាល់រូបគេគឺបាត់មុខលែងឃើញប្រកួតប្រហែល៣ខែមកហើយតាមសង្វៀននានា៕