• 2022-01-25 03:01:51
  • បាល់ទះ

លោក​​ សោម​ ចំណាប់ ៖ ​​ឆ្នាំ​២០២៣​ស្មាត់​២​រូប​នេះ​ នឹង​ក្លាយ​​​​ជា​កីឡាករ​សំខាន់​របស់​កម្ពុជា

  • 2022-01-25 03:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក សោម ចំណាប់ ​អតីត​គ្រូ​បង្វឹក​បាល់ទះ​​ឆ្នេរ​ខ្សាច់​បាន​និយាយ​ថា ស្មាត់​ពីរ​រូប​ នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​របស់​កម្ពុជា​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេ​ម​។

លោក​បាន​និយាយ​ថា «​​​​ តាក់​ អន្លង់​ វែង និង ធី​ ម៉េង​ហ៊ួង ឆ្នាំ​២០២៣ នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​​របស់​កម្ពុជា។ ពីរ​នាក់​​នេះ​លេង​ស៊ី​ចង្វាក់​គ្នា​ល្អ​ណាស់ ម៉េង​ហ៊ួង ស្ដាំ​ ហើយ​តាក់​ដាក់​ឆ្វេង​​»។

រំលឹក​ថា ពេល​នេះ​លោក សោម ចំណាប់ ដែល​ជា​អតីត​គ្រូ​បង្វឹក​បាល់ទះ​ឆ្នេរខ្សាច់​ជម្រើសជាតិ​​ និង​ជា​​អតីត​កីឡាករ​ជម្រើស​ជាតិ​ឆ្នេរ​ខ្សាច់​ដែរ​នោះ​បាន​សុំ​លាឈប់​ពី​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឆ្នេរ​​ខ្សាច់​ហើយ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់