• 2022-01-24 06:59:00
  • ប្រដាល់

មក​ស្គាល់​កីឡាករ​ប្រដាល់​ជប៉ុន​កំពូល​សម្រស់​ កំពុង​ឆក់​បេះដូង​នារី​ៗ

  • 2022-01-24 06:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​បណ្ដាញ​សង្គម​ថ្មី​ៗ​នេះ​កំពុង​តែ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​លើ​អ្នក​ប្រដាល់​គុន​ចម្រុះ (MMA) ជប៉ុន​ម្នាក់ ដោយ​សារ​តែ​រូបរាង​និង​សម្រស់​របស់​គេ​ស្អាត​មិន​ចាញ់​តារា។

កីឡាករ​រូប​សង្ហា​​ម្នាក់​នោះ​មាន​ឈ្មោះ​ថា Kota Miura មាន​វ័យ​ទើប​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ។ រូប​គេ​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​បន្ទាប់​ពី​គណនី​ Tik Tok មួយ​បាន​បង្ហាញ​សកម្មភាព​​លើង​សង្វៀន​របស់​គេ​ ប្រកួត​នៅ​ប្រទេស​ជប៉ុន។

ទល់​នឹង​ពេល​នេះ​វីដេអូ​របស់ Kota Miura មាន​អ្នក​ទស្សនា​រាប់​លាន​ដង​ហើយ​ក្នុង​បណ្ដាញ​​សង្គម Tik Tok។ គេ​ឃើញ​ថា ភាគ​ច្រើន​គឺ​ជា​នារី​ដែល​បាន​ចាប់​អារម្មណ៍​លើ Kota ដោយ​សារ​តែ​គេ​មាន​​មុខ​មាត់​និង​រាង​សង្ហា។

បន្ថែម​ពី​លើ​នេះ​ទៀត អ្នក​ខ្លះ​​មើល​ឃើញ​ Kota មាន​មុខ​ស្រដៀង​តារាង​សម្ដែង​ប្រុស​របស់​កូរ៉េខាងត្បូង Park Bo Gum។ មែន​ទែន​ទៅ Kota ទើប​តែ​ឡើង​សង្វៀន​បាន​ម្ដង​គត់​​កាល​ពី​ចុង​ឆ្នាំ​២០២១ ដោយ​កាល​នោះ​បាន​យក​ឈ្នះ​​កីឡាករ​ជប៉ុន​ដូច​គ្នា Yushi Sakua នៅ​ទឹក​ទី​១៕

តារាង​សម្ដែង​ប្រុស​របស់​កូរ៉េខាងត្បូង Park Bo Gum

ការ​ប្រកួត​របស់ Kota

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់