• 2022-01-24 06:42:54
  • បាល់ទាត់

ពាន​រង្វាន់​ទ្រទ្រង់​មូល​និធិ​គន្ធបុប្ផា​រដូវកាល​ទី១ ​បាន​រក​ឃើញ​ជើង​ឯក​ហើយ​

  • 2022-01-24 06:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ទ្រទ្រង់​មូល​និធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​រដូវ​កាល​ទី​១ ​បាន​រក​ឃើញ​ជើង​ឯក​ហើយ​គឺ​ មហាហង្ស អល​ស្តារ​ អេហ្វស៊ី​ ដោយយកឈ្នះ​ 7NG soccer team ១-០ ខណៈ​ដែល​ក្រុម​លេខ​៣​បាន​ទៅ​លើ​ ក្រុម​ហនុមាន អគ្គ​លេខាធិការដ្ឋាន​ក្រសួងការពារជាតិ​ដោយ​យកឈ្នះក្រុម 12Happy ៥-១។

​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ហួត គឹមងួន ហៅ ដូរី (Dori) ​ពាន​រង្វាន់​ខាង​លើ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ប្រមូល​ប្រាក់​ជួយ​គន្ធបុប្ផា​តែ​មួយ​មុខ​ប៉ុណ្ណោះ។ ​ក្រុម​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ទាំង​១០​ប្រកួត​មិន​មាន​បំណង​ស្វែង​រក​ប្រាក់​ជយលាភី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួកគេ​មាន​តែ​បរិច្ឆាក​ថែម​ទៀត ​ដោយ​សរុប​ជា​រួម​ទទួល​បាន ១៧ ៦០៤​ដុល្លារ។

លោក ដូរី ​បាន​បន្ថែម​ទៀត​ថា​ការ​រៀប​ចំ​ពាន​រង្វាន់​ខាង​លើ​ បើ​ទោះ​ជា​ទើប​រដូវ​កាល​ទី​១​មែន ប៉ុន្តែ​ទទួល​បាន​លទ្ធផល​ល្អ ​និង​វិជ្ជមាន​ច្រើន​មែនទែន។ ​ពាន​រង្វាន់​​ទ្រទ្រង់​មូល​និធិ​គន្ធបុប្ផា ​នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​ដើម្បី​ប្រមូល​ប្រាក់​ជួយ​គន្ធបុប្ផា។ ហើយ​មួយ​វិញ​ទៀត ​លោក​ក៏​នឹង​មាន​បំណង​ចង់​បង្កើត​ជា​ពាន​រង្វាន់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​ទៀត​ផង​ដែរ។ ​ដោយ​នេះ​ជា​ការ​បង្កើត​ឡើង​ដើម្បី​អប់រំ ក៏​ដូចជា​ជួយ​ដល់​យុវជន​កម្ពុជា​ដើម្បី​បាន​ដើរ​លើ​ផ្លូវត្រូវ ​និង​ជា​ការ​ហាត់​ប្រាណ​ជួយ​សុខភាព​មួយ​ផ្នែក​ដែរ៕

អត្ថបទ៖ នរវិទូ

មតិយោបល់