• 2022-01-20 02:11:31
  • បាល់ទាត់

ក្រុម​របស់ Salah អេហ្ស៊ីប​បាន​ឡើង​វគ្គ​១៦​ក្រុម​ Africa Cup of Nations ហើយ

  • 2022-01-20 02:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​​​ធានា​បាន​កៅអី​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពាន​រង្វាន់ Africa Cup of Nations ហើយ ក្រោយ​យក​ឈ្នះ​ស៊ូដង់​ ១-០។

មួយ​គ្រាប់​គត់​របស់​អេហ្ស៊ីប​​ធ្វើ​បាន​ដោយ​កីឡាករ​ Mohamed Abdelmonem ក្រោយ​បញ្ជូន​ពី​ជ្រុង​ចេញ​ពី​មិត្ត​រួម​ក្រុម Abdallah El Said នៅ​នាទី​៣៥​។ Mohamed Salah មាន​ឱកាស​ល្អ​ទាត់​មួយ​ជើង​ដែរ ត្រូវ​​អ្នក​ចាំ​ទី Ali Abu Eshrein របស់​ស៊ូដង់​ជួយ​បាន​នៅ​វគ្គ​ទី​ពីរ។

ជ័យជម្នះ​នេះ​​បាន​ជួយ​អេហ្ស៊ីប​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល D ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ខណៈ​នីហ្សេរីយ៉ា​​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូល​នេះ។ ប្រកួត​បន្ទាប់​អេហ្ស៊ីប​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​លេខ​១​ក្នុង​ពូល E ដែល​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់