• 2022-01-17 13:45:07
  • បាល់ទាត់

Real ត្រៀម​ជិត​ ៤០០លាន​ដុល្លារ​ ដើម្បី​ចំណាយ​ក្នុង​ការ​ទិញ​យក​ Haaland

  • 2022-01-17 13:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid បាន​ត្រៀម​លុយ​ចំណាយ​ជិត​ ៤០០លាន​ដុល្លារ​ ដើម្បី​ចាយ​ក្នុង​ការ​ទិញ​យក​ ខ្សែ​ប្រុយុទ្ធ​ Erling Haaland ពី​ក្លឹប​ Borussia Dortmund នេះ​បើ​តាម​ Mirro ដែល​មាន​ចុះ​ផ្សាយ​លើ​សារព័ត៌មាន​ Marca។

បើ​តាម​ប្រភព​ដដែល​នេះ​ ខាង​ Real ចង់​បាន​ Haaland រហូត​មក​ដោយ​នៅ​ខណៈ​នេះ​ហ៊ាន​ត្រៀម​លុយ​ជិត​ ៤០០លានដុល្លារ​ ដើម្បី​ចំណាយ​លើ​ការ​ទិញ​យក​ ខ្សែប្រយុទ្ធ​រូប​នេះ​ពី​ Dortmund ដែល​រាប់​បញ្ចូល​ថ្លៃ​រ៉ាប់រង​ទាំង​អស់​ដូច​ជា​ ​ថ្លៃ​ចំណាយ​លើ​តម្លៃ​ខ្លួន​របស់​កីឡាករ​នេះ​ ប្រាក់​ពលកម្ម​ ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ ថ្លៃ​ភ្នាក់ងារ​ជា​ដើម​។

ចំពោះ​ Haaland វិញ​ក៏​ត្រូវ​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​កន្លង​មក​ដែរ​ថា​ កីឡាករ​នេះ​ក៏​មាន​ចិត្ត​ចង់​មក​ Real ផង​ដែរ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់