• 2022-01-17 04:29:57
  • បាល់ទាត់

ស្រុក​មុខកំពូល៖​ យុវជន​មាន​សមត្ថភាព​កីឡា​មិន​ធម្មតា​ទើប​ឈ្នះ​ពាន​ ៧ ​មករា​ និង​ប្រវត្តិ​ឈ្នះ​ច្រើន​

  • 2022-01-17 04:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​យុវជន​ សសយក​ ស្រុក​មុខកំពូល​បង្ហាញ​ថ្វី​ជើង​យ៉ាង​អស្ចារ្យ​ទើប​ឈ្នះ​ពាន​រង្វាន់​អបអរ​ទិវា​ជ័យជម្នះ​ ៧​ មករា​ ដែល​ធ្វើ​ឡើង​នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ កាល​ពី​ថ្ងៃ​ ១៤​ មករា​ ២០២២​ នេះ។​

ការ​ប្រកួត​រវាងក្រុម​មុខកំពូល និង​ល្វាឯម

លោក​ យី​ យ៉េន​ អភិបាលស្រុក​មុខកំពូល​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​រីករាយ​ជា​ខ្លាំង​ដែល​ក្រុម​យុវជន​ស្រុក​មុខកំពូល​បាន​ឈ្នះ​ពាន​រង្វាន់​ ៧​ មករា។​ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​មួយ​រូប​សូម​អំពាវនាវ​ដល់​យុវជន​ទាំង​អស់​ឲ្យ​ចូលរួម​លេង​កីឡា​ដើម្បី​មាន​សុខភាព​ល្អ​ ជៀសវាង​យក​ពេលវេលា​ទៅ​ប្រព្រឹត្តិ​អ្វី​ដែល​មិន​ល្អ​ និង​ប៉ះពាល់​ដល់​សុខភាព​ជា​ដើម។​

ការ​ប្រកួត​រវាងក្រុម​មុខកំពូល និង​ល្វាឯម

អភិបាលស្រុក​ខាង​លើ​ នឹង​ជួយ​ជំរុញ​វិស័យ​កីឡា​ស្រុក​មុខ​កំពូល​ឲ្យ​ផុលផុស​ និង​សកម្មថែម​ទៀត​មិន​ថា​កីឡា​បាល់ទាត់​ បាល់ទះ​ និង​កីឡា​អុំទូក​នោះ​ទេ។​ ពោល​លោក​នឹង​ព្យាយាម​បង្អើត​ឲ្យ​មាន​ការ​ប្រកួត​តាម​ឃុំ​ និង​ពាន​រង្វាន់​ស្រុក​ជា​បន្តបន្ទាប់​ទៀត។​ ការ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​យុវជន​បាន​លេង​កីឡា​ក៏​ដូច​ជា​បង្កើន​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ត្រៀម​ចូលរួម​ប្រជែង​ពាន​រង្វាន់​ផ្សេងៗ​ជា​មុខមាត់​ស្រុក​មុខ​កំពូល​ផង​ដែរ។​

លោក យី យ៉េន អភិបាលស្រុកមុខកំពូល

រំលឹក​ដែរ​ថា​ ក្រុម​បាល់ទាត់​យុវជន​ស្រុក​មុខ​កំពូល​បាន​យក​ឈ្នះ​ដោយ​ទាត់​បាល់​កាត់​សេចក្ដី​ ១១​ម៉ែត្រ​ជា​មួយ​ក្រុម​ល្វាឯម​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ ៧​ មករា​ ដែល​ធ្វើ​ឡើង​រយៈពេល​ ២សប្ដាហ៍​នៅ​ក្រុង​តាខ្មៅ។​ ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៧​ ដល់​ ១៤​ មករា​ នៅ​តារាង​បាល់ទាត់​ខេត្ត​កណ្ដាល។​ លេខ១​ បាន​លើ​យុវជន​ស្រុក​មុខ​កំពូល​ លេខ២​ យុវជន​ស្រុក​ល្វាឯម​ និង​លេខ៣​ បាន​លើ​យុវជន​ស្រុក​អង្គស្នួល៕​ កន្លង​ទៅ​ថ្មីៗ​នេះ​ក្រុម​កីឡា​ស្រុក​មុខកំពូល​ក៏​ទើប​ឈ្នះ​លេខ១​ លើ​ការ​ប្រកួត​ប្រណាំង​ទូក​ផង​ដែរ​ទាំង​នៅ​ស្រុក​កៀនស្វាយ​ក៏​ដូច​ជា​នៅ​ស្រុក​ល្វាឯម​ជា​ដើម៕​

ទិដ្ឋភាពបិទបញ្ចប់ការប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់