• 2022-01-17 01:58:35
  • បាល់ទាត់

Real Madrid ឈ្នះ​ពាន Super Cup លើក​ទី​១២ ក្រោយ​យក​ឈ្នះ Bilbao

  • 2022-01-17 01:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid បាន​ឈ្នះ​ពាន Spanish Super Cup ជា​លើក​ទី​១២ ក្រោយ​យក​ឈ្នះ Athletic Bilbao លទ្ធផល ២-០ ក្នុង​ការ​ប្រកួត​រៀបចំ​នៅ​ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត។

ខ្សែ​បម្រើ​ជើង​ចាស់ Luka Modric ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ​ Madrid មុន​ពេល​ខ្សែ​ប្រយុទ្ធ Karim Benzema ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ​ដោយ​បាល់​ប៉េណាល់ទី។ Bilbao មាន​ឱកាស​ទទួល​បាន​បាល់​ប៉េណាល់ទី​មួយ​​លើក​ដែរ ក្រោយ​បាល់​ប៉ះ​ដៃ​ខ្សែ​ការពារ Eder Militao របស់ Madrid ក្នុង​តំបន់​គ្រោះថ្នាក់។

ប៉ុន្តែ​​សំណាង​មិន​ល្អ កីឡាករ Raul Garcia ធ្វើ​មិន​បាន​សម្រេច ដោយ​ជួយ​បាន​ពី​អ្នក​ចាំ​ទី​ Thibaut Courtois។ បញ្ចប់​ការ​ប្រកួត Real Madrid ឈ្នះ Athletic Bilbao ២-០ គ្រង​ពាន Spanish Super Cup ជា​លើក​ទី​១២​​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់