• 2022-01-14 13:34:46
  • បាល់ទាត់

ខ្សែ​ប្រយុទ្ធ​ Arsenal នេះ​​ ឈ្នះ​ពាន​គ្រាប់​បាល់​ឆ្នើម​ ប្រចាំ​ខែ​ធ្នូ​ របស់​ PL

  • 2022-01-14 13:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Alexandre Lacazette បាន​ឈ្នះ​ពាន​គ្រាប់​បាល់​ឆ្នើម​របស់​ Premier League ប្រចាំ​ខែ​ធ្នូ​ ឆ្នាំ​២០២១​។​

គ្រាប់​បាល់​ដែល​ធ្វើ​ឲ្យ​ កីឡាករ​ Arsenal រូប​នេះ​បាន​ឈ្នះ​ពាន​ខាង​លើ​ គឺ​គ្រាប់​បាល់​ស៊ុត​បញ្ចប់​ទី​ កាល​ពី​ប្រកួត​តទល់នឹង​ Southampton ក្នុង​លទ្ធផល​ ៣-០ ដោយ​គ្រាប់​បាល់​មួយ​នេះ​ ជា​គ្រាប់​បាល់​ស៊ុត​បញ្ចប់​ទី​ស្អាត​បំផុត​ កាល​ពី​ខែ​ធ្នូ​ កន្លង​ទៅ​នេះ​។

នេះ​ជា​លើក​ទី​១ហើយ​ របស់​ Lacazette ដែល​ទទួល​បាន​ពាន​ខាង​លើ​ ចាប់​ពី​មក​លេង​នៅ​ Premier League កាល​ពី​ឆ្នាំ​២០១៧​មក​។

នៅ​រដូវកាល​នេះ​ Lacazette បាន​ចូល​បាន​ ២០​ប្រកួត​ ឲ្យ​ Arsenal ហើយ​ ដោយ​ស៊ុត​ចូល​បាន​ ៥គ្រាប់​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់