- 2022-01-13 12:02:14
- បាល់ទាត់
Kloppថា ការចរចាកុងត្រាថ្មីជាមួយ Salah រលូនហើយ គ្រាន់តែទាមទារពេលបន្តិច
- 2022-01-13 12:02:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kloppថា ការចរចាកុងត្រាថ្មីជាមួយ Salah រលូនហើយ គ្រាន់តែទាមទារពេលបន្តិច
ចន្លោះមិនឃើញ
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool នៅក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃនេះថា ការចរចាកុងត្រាថ្មីជាមួយ ខ្សែប្រយុទ្ធ Mohamed Salah កំពុងតែដំណើរការរលូនហើយ គ្រាន់តែទាមទារពេលបន្តិច។
ការចរចាកុងត្រាថ្មីនេះ ខ្សែប្រយុទ្ធ Salah នេះក៏ធ្លាប់និយាយកាលពីពេលថ្មីៗនេះផងដែរ ដោយគេបញ្ជាក់ពីជំហរចង់នៅបន្តជាមួយក្លឹបអង់គ្លេសខាងលើនេះ និងចង់បានកុងត្រាថ្មី ខណៈកុងត្រារបស់គេ នឹងក្លឹបបច្ចុប្បន្ននេះ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
យ៉ាងណានៅក្នុងថ្ងៃនេះ លោក Klopp ក៏បានបញ្ជាក់ផងដែរថា ខាង Liverpool គឺចង់ឲ្យ Salah នៅបន្តផងដេរ ហើយ Salah ក៏ចង់នៅបន្ត អញ្ចឹងកុងត្រាថ្មី វាកំពុងតែរលូនហើយ តែទាមទារពេលវេលាបន្តិច។
អ្នកចាត់ការរូបនេះក៏បានលើកឡើងថា រឿងតកុងត្រាថ្មីគឺយូរអញ្ចឹងហើយ គ្មានអ្វីគួរឲ្យបារម្ភនោះទេ អ្វីៗកំពុងតែដំណើរការល្អហើយ Salah ជាកំពូលកីឡាករអញ្ចឹង ខាងក្លឹបប្រាកដជាឲ្យនៅបន្តហើយ។
បើតាមការចុះផ្សាយរបស់ Sky Sports ការចរចាកុងត្រានេះត្រូវការពេលវេលាយូរ ដោយសារតែ Salah បានសុំឡើងប្រាក់ពលកម្មរហូតទៅដល់ជាង ៤០ម៉ឺន ក្នុងមួយសប្ដាហ៍ រីឯខាងក្លឹបកំពុងពិចារណាលើសំណើនេះ។
នៅរដូវកាលនេះ Salah ចូលលេងឲ្យ Liverpool បាន ២៦ប្រកួត ដោយស៊ុតចូលបាន ២៣គ្រាប់៕