• 2022-01-13 11:39:28
  • បាល់ទាត់

Newcastle ចំណាយ​លុយ​ ៣៥លាន​ដុល្លារ​ ទិញខ្សែ​ប្រយុទ្ធ​មួយ​ ពី​ Burnley

  • 2022-01-13 11:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Newcastle United បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​ ដោយ​បាន​ទិញ​យក​ ខ្សែ​ប្រយុទ្ធ​ Chris Wood ពី​ក្លឹប​ Burnley បាន​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC ក្លឹប​ខាង​លើ​ចំណាយ​ជិត​ ៣៥លាន​ដុល្លារ​ ដើម្បី​ទិញ​កីឡាករ​រូប​នេះ​។

Wood និង​ Newcastle បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជា​មួយ​គ្នា​រយៈពេល​ ២ឆ្នាំ កន្លះ​ ដោយ​គិត​ចាប់​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៤​ខាង​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្រុម​ឈុត​តាំង​ពី​ឆ្នាំ​២០០៧ ដោយ​ចូល​ធ្លាប់​ចូល​លេង​ប្រកួត​សរុប​ ៤៦០​ប្រកួត​ និង​ស៊ុត​ចូល​ ១៥៤​គ្រាប់​៕

ប្រភព៖ Newcastle

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់