• 2022-01-12 12:22:16
  • បាល់ទាត់

Barca ឬ​ Real ធ្លាប់​ឈ្នះ​ប្រកួត​ El Clasico ច្រើន​ជាង​គេ?

  • 2022-01-12 12:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​ El Clasico ឬ​ប្រកួត​រវាង​ក្លឹប​ Barcelona និង​ក្លឹប​ La Liga ធ្លាប់​បាន​ប្រកួត​តទល់​គ្នា​​ចំនួន​ ២៤៧ដង​ហើយ ចាប់​ពី​តាំង​ពី​ក្លឹប​ទាំង​ពីរ​នេះ​ប្រកួត​ប៉ះ​គ្នា​ជា​ផ្លូវការ​ដំបូង​តាំង​ពី​ឆ្នាំ​១៩១៦មក។ នេះ​បើ​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Barcelona​។

នៅ​ក្នុង​ការ​ប្រកួត​ជិត២៥០ដង​នេះ​ Barca ធ្លាប់ឈ្នះ​ប្រកួត​ចំនួន​៩៦ដង​ ដោយឈ្នះលើដីរបស់ខ្លួន ៦២ដង សម្រាប់ Real ធ្លាប់ឈ្នះ​ប្រកួត​ចំនួន​៩៩ដង​ ដោយឈ្នះលើដីខ្លួនឯង ៦៤ដង។ ក្លឹបទាំង២នេះ ក៏​ធ្លាប់ប្រកួត​ទទួល​បានលទ្ធផល​ស្មើ​គ្នា​៥២ដង​។

នៅ​ក្នុង​ប្រកួត​នេះ​ Barca ធ្លាប់​ស៊ុត​ចូល​សរុប ៤០២គ្រាប់ រីឯខាង Real វិញ​ស៊ុតចូល​សរុប ៤១២គ្រាប់។

សូមរំលឹកផងដែរថា ចំពោះ​ការ​ប្រកួត​ El Clasico ដំបូង​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២នេះ​ កាលពីថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២១ ដែលប្រកួតលើទឹកដី Camp Nou ក្រុម Real ជា​អ្នកយក​ឈ្នះ​ Barca ក្នុង​លទ្ធផល ២-១។

សម្រាប់ជំនួបប្រកួត​នេះជាលើកទី២ ក្នុង​រដូវកាល​នេះ គឺ​នៅ​យប់​នេះ​ហើយ នៅ​ឯទីលាន King Fahd Stadium នៅឯទឹកដីអារ៉ាប៊ីសាអូឌីត។

តើ​ប្រិយមិត្ត​ទាំង​អស់​គិត​ថា​ក្រុម​មួយ​ណា​ជា​អ្នក​ឈ្នះ​លើកនេះ? ចាំ​តាម​ដាន​មើល​ទាំង​អស់​៕

ប្រភព៖ Marca | FC Barcelona ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់