• 2022-01-11 12:08:49
  • បាល់ទាត់

Salahថា​ គេ​មិន​សុំ​អ្វី​ឆ្កួត​ៗ​ពី​ Liverpool ឡើយ​ ដោយ​សុំ​តែ​​បន្ត​កុងត្រា​ថ្មី​​ទេ​

  • 2022-01-11 12:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Mohamed Salah បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ GQ នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​មិន​សុំ​អ្វី​ឆ្កួត​ៗ​ពី​ក្លឹប​ Liverpool នោះ​ទេ​ ដោយ​គ្រាន់​តែ​សុំ​តែ​បន្ត​កុងត្រា​ថ្មី​ទេ​។

Salah បាន​និយាយ​ថា​៖" ខ្ញុំ​ចង់​នៅ​ជា​មួយ​ Liverpool បន្ត​ទៀត​ ប៉ុន្តែ​រឿង​ហ្នឹង​មិន​អាច​សម្រេច​បាន​ តែ​ខ្ញុំ​ម្ខាង​នោះ​ទេ​ គឺ​នៅ​លើ​ការ​សម្រេច​របស់​ក្លឹប​ផ្ទាល់។​ ពួក​គេ​ច្បាស់​ណាស់​ ថា​ខ្ញុំ​ចង់​បាន​អ្វី​។ ខ្ញុំ​មិន​សុំ​អ្វី​​ឆ្កួត​ពី​ក្លឹប​នោះ​ទេ​ "។

កីឡាករ​នេះ​បាន​បន្ត​ថា​៖" រឿង​ហ្នឹង​គឺ​ត្រង់​ថា​ ពេល​អ្នក​សុំ​អ្វី​មួយ​ពី​ក្លឹប​ ពួក​គេ​គួរ​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា​ពួក​គេ​ចង់​ផ្ដល់​ឲ្យ​យើង​ដែរ​ ព្រោះ​ថា​ពួក​គេ​ពេញ​ចិត្ត​នឹង​អ្វី​ដែ​លយើង​ធ្វើ​ឲ្យ​ក្លឹប​គេ​។ អញ្ចឹង​សម្រាប់​ខ្ញុំ​ ខ្ញុំ​នៅ​នេះ​ ៥ឆ្នាំ​ហើយ​។ ខ្ញុំ​ស្គាល់​ក្លឹប​នេះ​ច្បាស់​ណាស់​។ ខ្ញុំ​ស្រលាញ់​អ្នក​គាំទ្រ​ទាំង​អស់​គ្នា​ អ្នក​គាំទ្រ​ក៏​ស្រលាញ់​ខ្ញុំ​ផង​ដែរ​។ ខាង​ក្លឹប​ក៏​ដឹង​ និយាយ​ទៅ​រឿង​លើ​ក្លឹប​ជា​អ្នក​សម្រេច​ហើយ​ "។

សូម​រំលឹក​ផង​ដែរថា​ បើ​តាម​ Sky Sports ទាំង​ Salah និង​ខាង​ Liverpool សុទ្ធ​តែ​ធ្លាប់​ចរចា​គ្នា​និយាយ​ពី​ការ​បន្ត​កុងត្រា​ ខណៈ​កុងត្រា​របស់​គេ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៣ខាង​មុខ​ ប៉ុន្តែ​អ្វី​ការ​ចរចា​នេះ​មិន​អាច​សម្រេច​បាន​គឺ​ដោយ​សារ​តែ​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ បាន​សុំ​ឡើង​ប្រាក់​ពលកម្ម​រហូត​ទៅ​ដល់​ជាង​ ៤០ម៉ឺន​ ក្នុង​មួយ​សប្ដាហ៍​ រី​ឯខាងក្លឹបកំពុងពិចារណាលើសំណើនេះ។

នៅ​រដូវកាល​នេះ​ Salah ចូល​លេង​ឲ្យ​ Liverpool បាន​ ២៦​ប្រកួត​ ដោយ​ស៊ុត​ចូល​បាន​ ២៣​គ្រាប់​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់