• 2022-01-05 12:22:17
  • បាល់ទាត់

Liverpool បាន​បិទ​ទីលាន​ហ្វឹកហាត់​​បណ្ដោះ​អាសន្ន​ ក្រោយ​សង្ស័យឆ្លង​កូវីដ-១៩​ ច្រើន​ករណី

  • 2022-01-05 12:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Liverpool បាន​ចេញ​សេចក្ដី​ព័ត៌មាន​អម្បាញ់មិញ​​នេះ​ ដោយ​នឹង​ផ្អាក​ទីលាន​ហ្វឹកហាត់​ក្រុម​ឈុត​ធំ​របស់​ខ្លួន​ AXA Trainning Centreជា​បណ្ដោះ​អាសន្ន​ នៅ​ក្នុង​ថ្ងៃ​នេះ​ ក្រោយ​មានការសង្ស័យឆ្លង​កូវីដ-១៩​ ច្រើន​ករណី​ បន្ថែមពី​ថ្ងៃ​ច័ន្ទ​ និង​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC មក​ទល់​នឹង​ពេល​នេះ​ មាន​កីឡាករ​ Liverpool ៣រូប​បាន​ឆ្លង​ជំងឺ​នេះ​គឺ អ្នកចាំទី​ Alisson Becker ខ្សែការពារ​ Joel Matip និង​ កីឡាករ​ Roberto Firmino រីឯ​បុគ្គលិក​ក្លឹប​នេះ​ ៥រូប​ ដែល​រាប់​បញ្ចូល​ទាំង​ លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ និង​ Pep Lijnders ជំនួសការ​អ្នកចាត់ការ​ក៏​បាន​តេសត្ត​វិជ្ជមាន​កូវីដ-១៩​ផង​ដែរ​។

ដោយ​សារ​តែ​បញ្ហា​ទាំង​នេះ​ ក៏​ដូច​កីឡាករ​មួយ​ចំនួន​មាន​របួស​ផ្សេងៗ​ទៀត​ Liverpool ក៏​បាន​សម្រេច​ដាក់​ពាក្យ​ស្នើ​សុំ​លើក​ពេល​ ការ​ប្រកួត​ Carabao Cup ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ តទល់នឹង​ Arsenal នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​ផង​ដែរ​៕

ប្រភព៖ BBC | Liverpool FC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់