- 2022-01-05 12:01:11
- បាល់ទាត់
Liverpool បានដាក់សំណើសុំលើកពេលប្រកួតនឹង Arsenal ខណៈ ជំនួយការ Klopp ម្នាក់ឆ្លងកូវីដ-១៩
- 2022-01-05 12:01:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool បានដាក់សំណើសុំលើកពេលប្រកួតនឹង Arsenal ខណៈ ជំនួយការ Klopp ម្នាក់ឆ្លងកូវីដ-១៩
ចន្លោះមិនឃើញ
លោក Pepijn Lijnders ជំនួយការអ្នកចាត់ការក្លឹប Liverpool បានតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីល្ងាច ថ្ងៃអង្គារម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយក្លឹបអម្បាញ់មិញនេះ។
លោក Lijinders នេះហើយជា អ្នកដឹកនាំក្លឹបជំនួសលោក Jurgen Klopp ក្រោយអ្នកចាត់ការនេះឆ្លងកូវីដ-១៩ ដោយបានដឹកនាំទៅចូលរួមការប្រកួតនឹង Chelsea កន្លងទៅនេះផងដែរ។
ក្រោយមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ច្រើនករណីទាំងកីឡាករ និងបុគ្គលិក នៅក្លឹបខាងលើនេះ ការហ្វឹកហាត់ សន្និសីទកាសែត ត្រូវបានរំសាយកាលពីម្សិលមិញ។
ដោយសារតែមូលហេតុទាំងនេះ Liverpool ក៏បានដាក់ពាក្យលើកពេលប្រកួតនឹង Arsenal ក្របខ័ណ្ឌ Carcabao Cup នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ខាងមុខ(ម៉ោងកម្ពុជា)។
យ៉ាងណាការសម្រេចឲ្យពន្យារពេលការប្រកួតមួយនេះ មិនទាន់សម្រេចយ៉ាងណានៅឡើយទេ៕