• 2022-01-04 07:55:38
  • ប្រដាល់

មេ ONE ទម្លាយ​ពី​​ប្រាក់​ខែ​គ្រូ​មួយថៃ​ម្នាក់​នៅ​ក្លឹប Evolve បាន​ជាង​៧​ពាន់​ដុល្លារ

  • 2022-01-04 07:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Chatri Sityodtong បាន​រំឭក​ពី​ប្រវត្តិ​ជាមួយ​​គ្រូ​របស់​ខ្លួន​​ម្នាក់ ដែល​បច្ចុប្បន្ន​កំពុង​បង្វឹក​នៅ​ក្លឹប Evolve និង​ទទួល​បាន​ប្រាក់បៀវត្សរ៍ ៧ ៥០០​ដុល្លារ​ក្នុង​មួយ​ខែ។

Chatri Sityodtong និង P’Tu

​​​បង្ហោះ​រូប​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​​ពី​ម្សិលមិញ លោក Chatri ថា​រូប​នោះ​គឺ​ថត​នៅ​អាយុ​១៣-១៤​ឆ្នាំ មុន​ពេល​​ហាត់​ក្នុង​ក្លឹប Sityodong Gym ក្នុង​ទីក្រុង​ប៉ាតាយ៉ា។ Papa Daorung ឬ P’Tu គឺ​ជា​គ្រូ​មួយ​ថៃ​ដំបូង​របស់ លោក Chatri កាល​ពី​នៅ​ក្មេង។

៣៥​ឆ្នាំ​ក្រោយ​មក​ P’Tu បាន​ក្លាយ​ជា​គ្រូ​នៅ​ក្លឹប Evolve ក្នុង​ប្រទេស​សិង្ហបុរី។ P’Tu ជា​មនុស្ស​ដំបូង​​ដែល​លោក Chatri អញ្ជើញ​មក​បង្ហាត់​​មួយ​ថៃ​នៅ​ក្លឹប Evolve ពេល​ដែល​លោក​បើ​ក្លឹប​ដំបូង​ក្នុង​ឆ្នាំ​២០០៨។ កាល​គ្រា​នោះ P’Tu ស្ថិត​ក្នុង​ស្ថានភាព​​ក្រីក្រ មាន​ចំណូល​ត្រឹម​២៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​នាម​ជា​គ្រូ។

ប៉ុន្តែ​សព្វថ្ងៃ P’Tu មាន​ចំណូល​ខុស​គ្នា​ប្រហែល​៣០​ដង ក្នុង​ការ​បង្ហាញ​នៅ​ក្លឹប Evolves។ Evolve គឺ​ជា​ក្លឹប​បង្ហាត់​គុនចម្រុះ​​ធំ​​ជាង​គេ​មួយ​នៅ​ប្រទេស​សិង្ហបុរី​ ដែល​មាន​គ្រូ​ល្បី​ៗ​ជា​ច្រើន​បង្ហាត់​​តាម​ប្រភេទ​ក្បាច់​គុន​នីមួយ​ៗ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់