• 2022-01-04 08:08:24
  • កីឡា​ផ្សេង​ៗ

សិស្ស​ថ្នាក់​ទី៩​ ផ្សារដើមថ្កូវ​ «កម្មវិធី​គុណ​តម្លៃ​អូឡាំពិក»​ បានយល់​ដឹង​ពី​កីឡា​ផ្សេងៗ​ជាពិសេស​នៅ​ស៊ីហ្គេម​

  • 2022-01-04 08:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​ថ្នាក់​ទី៩​ មួយ​រូប​នៃ​វិទ្យាល័យ​ផ្សារដើមថ្កូវ​ «កម្មវិធី​គុណ​តម្លៃ​អូឡាំពិក»​ ដែល​ចុះ​ផ្សព្វផ្សាយ​ព្រឹកមិញ​នេះ​គឺ​ធ្វើ​ឲ្យ​ពួកគេ​យល់​ដឹង​ពី​កីឡា​បាន​ច្រើន​ ជា​ពិសេស​ប្រភេទ​កីឡាដែល​ត្រូវ​ប្រកួត​នៅ​ស៊ីហ្គេម​ពេលកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ទិដ្ឋភាពព្រឹកមិញ

វិច្ឆិកា​ បាន​ឲ្យ​ដឹង​ថា​ «កម្មវិធី​គុណ​តម្លៃ​អូឡាំពិក»​ គឺ​ធ្វើ​ឲ្យ​រូប​គេ​ពិត​ជា​ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម​ទៀត​អំពី​សារប្រយោជន៍​នៃ​កីឡា​ ប្រភេទ​កីឡា​សំខាន់ៗ​ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ស៊ីហ្គេម​ ២០២៣។​

យុវជន​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ កម្មវិធី​នេះ​បាន​ជំរុញ​ទឹកចិត្ត​រូប​គេ​ឲ្យ​ស្រឡាញ់​កីឡា​ និង​ចង់​លេង​កីឡា​ដើម្បី​សុខភាព​ផង​ដែរ។​ ចាប់​ពី​ពេល​នេះ​ទៅ​ដែរ​ខ្លួន​នឹង​ចូលរួម​ផ្សព្វផ្សាយ​អំពី​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ និង​ព្យាយាម​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ដើម្បី​ជួយ​លើ​កិច្ចការ​មនុស្សធម៌​មួយ​នេះ។​

ទិដ្ឋភាពព្រឹកមិញ

រលឹក​ដែរ​ថា​ «កម្មវិធី​គុណ​តម្លៃ​អូឡាំពិក»​ លើក​ទី៥​ នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹកមិញ​នៅ​វិទ្យាល័យ​ ប៊ុនរ៉ានី​ ផ្សារដើមថ្កូវ។​ សិស្ស​ចូលរួម​ក្នុង​កម្មវិធី​កីឡា​មួយ​នេះ​ប្រហែល​ ៥០​នាក់៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់