• 2022-01-04 03:54:01
  • កីឡា​ផ្សេង​ៗ

លីគ​អាជីព MPL-KH Pro League ​ត្រឡប់​មក​វិញ ជា​មួយ​ពាក្យ​«កើត​មក​ពូកែ» និង​ទម្រង់​ប្រកួត​ថ្មី

  • 2022-01-04 03:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​ប្រកួត​លីគ​​អេឡិចត្រូនិក​​អាជីព​​​ MPL-KH​ Pro League ​​ នៃ​​​​វិញ្ញាសា Mobile Legends: Bang Bang វិល​​ត្រឡប់​មក​វិញ​​​​ជា​មួយ​នឹង​ទម្រង់​ប្រកួត​កាន់​តែ​អស្ចារ្យ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​​រដូវ​កាល​ទី​១។

ភាពជោគជ័យ MPL-KH​ Pro League រដូវ​កាល​ទី​១

អ្នក​គាំទ្រ​ប្រហែល​ជា​នៅ​ចាំ​យ៉ាង​ច្បាស់​ថា លីគ Mobile Legends: Bang Bang MPL-KH Pro League 2021​ ដែល​ជា​រដូវ​កាល​ទី​១​បានក្លាយ​ជា​ផ្ទះ​នៃ​កីឡា​អេឡិចត្រូនិក​សម្រាប់​វិញ្ញាស MLBB ដ៏​សំខាន់​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​ផ្តល់​​ឱកាស​​ដ៏​​​អស្ចារ្យ​ដល់​​អត្តពលិក​​​កម្ពុជា​បញ្ចេញ​ស្នាដៃ​ ពង្រឹង​សមត្ថភាព និង​អភិវឌ្ឍ​ខ្លួន​។

វា​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ 2021 MPL-KH មាន​ក្រុម​ចូល​រួម​យ៉ាង​ច្រើន​រហូត​ដល់​២៥៦​ក្រុម​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឆ្ពោះ​ទៅ​ប្រកួត​វគ្គ​ជម្រុះ​ដើម្បី​ស្វែង​ក្រុម​ខ្លាំង​១៦​ចុង​ក្រោយ។ ក្រុម​ទាំង​១៦​ត្រូវ​ប្រកួត​ប្រជែង​គ្នា​​ដើម្បី​សល់​ត្រឹម​តែ​៤​ក្រុម​ចុង​ក្រោយ​ឡើង​ទៅ​ប្រកួត​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​ជា​មួយ​ក្រុម​ខ្លាំង​៤​ផ្សេង​ទៀត​ដែល​អង្គុយ​ចាំ​វគ្គ​នេះ​ស្រាប់។

ទី​បំផុត​ក្រុម See You Soon បាន​ក្លាយ​ជា​ជើង​ឯក MPL-KH Pro League រដូវ​កាល​ទី​១ និង​បាន​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក M3។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នេះ ថ្វី​បើ​ទើប​ចូល​រួម​ប្រកួត​លើក​ដំបូង​​​​ក្នុង​ជើង​ឯក​ពិភព​លោក​ M3 ប៉ុន្តែ​​ពួក​គេ​ធ្វើ​បាន​​យ៉ាង​ល្អ​រហូត​ទទួល​បាន​កំណត់​ត្រា​ខ្ពស់​បំផុត​​របស់​ខ្លួន​​លើ​ឆាក​អន្តរជាតិ និង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៩​ក្នុង​ចំណោម​ក្រុម​ចូល​រួម​ទាំង​១៦​មក​ពី​ទូទាំង​ពិភព​លោក។

ក្រុម​តំណាង​កម្ពុជា​​បាន​ឈរ​លើ​ក្រុម​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដូច្នេះ​​មាន​ន័យ​ថា កីឡា​អេឡិចត្រូនិក​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ត្រូវ​​ក្នុង​ការជំរុញ​​កីឡា​អេឡិចត្រូនិក​​របស់​កម្ពុជា​​លើ​ឆាក​អន្តរជាតិ។

រដូវ​កាល​ថ្មី​ត្រឡប់​មក​វិញ​ដោយ​មាន​​ទម្រង់​ប្រកួត​ដ៏​អស្ចារ្យ​

ពេល​នេះ MPL-KH​​ Pro League រដូវ​កាល​​ថ្មី​​ ឆ្នាំ​២០២២​ដែល​​រៀប​ចំ​​ដោយក្រុម​ហ៊ុន Moonton Games ជា​មួយ​នឹង​ម្ចាស់​ឧបត្ថម្ភ និង​ដៃ​គូ​សហការ​ជា​ច្រើន​វិល​ត្រឡប់​មក​វិញ​ដោយ​មាន​​​ទម្រង់​​ប្រកួត​ថ្មី​កាន់​តែ​អស្ចារ្យ ​ទាក់​ទាញ និង​​​កាន់​តែ​អាជីព។

វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ រំភើប​រីក​រាយ និង​អស្ចារ្យ​នៅ​ពេល​ MPL-KH Pro League ​ ត្រូវ​បាន​​បែង​ចែក​ជា​​ពីរ​វគ្គ​​ផ្សេង​គ្នា​ពោលគឺ​​វគ្គ​ Spring Split និងវគ្គ​ Autumn Split។ សម្រាប់​វគ្គ​ Spring Split ​រំលេច​ដោយ​​ទ្រឹស្តី«កើត​មក​ពូកែ»​​ដែល​នឹង​ផ្តល់​ជូន​​អត្តពលិក​​ស្វែង​រក​ការ​បំពេញ​ក្តី​ស្រមៃ​តាម​រយៈ​ទេពកោសល្យ និង​​ភាព​ឆ្លាត​វៃ​ឆ្ពោះ​រក​ភាព​រុង​រឿង។ ដូច្នេះ​​វា​​​មាន​ន័យ​ថា ក្រុម​​នីមួយ​ៗ​​នឹង​​​មាន​ឱកាស​ចូល​រួម​ប្រកួត​​​២​ដង​ក្នុង​មួយ​ឆ្នាំ។

ទន្ទឹម​ជា​មួយ​គ្នា​នេះ Mobile Legends: Bang Bang MPL-KH Pro League ​​​ដើរ​តួនាទី​យ៉ាង​សំខាន់​​​ក្នុង​វិស័យ​កីឡា​អេឡិចត្រូនិក​​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ត្រៀម​ខ្លួន និង​បណ្តុះ​​បណ្តាល​ធន​ធាន​មនុស្ស​សម្រាប់​​ធ្វើ​​ម្ចាស់​ផ្ទះ​កីឡា​​ស៊ីហ្គេម​ឆ្នាំ​២០២៣។ ពេល​អត្តពលិក​​ហ្វឹក​ហាត់​ច្រើន ​អនុវត្ត​ច្រើន ​ប្រកួត​ប្រជែង​ច្រើន នោះ​សមត្ថភាព​​​​កាន់​តែ​រីក​ចម្រើន​ និង​ឈាន​ឡើង​កម្រិត​ខ្ពស់​ដែល​អាច​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ។

សម្រាប់​​​​ការ​ចុះ​ឈ្មោះ​​ចូល​រួម​ប្រកួត​​ចាប់​បើក​ពី​ថ្ងៃ​ទី២ ដល់​ទី​១១ ខែមករា ឆ្នាំ​២០២២​នេះ។ តាម​ដាន់​ព័ត៌មាន​ចុះ​ឈ្មោះ និង​ព័ត៌មាន​លំអិត​ផ្សេង​ៗ​ទៀត សូម​ចូល​ទៅ​កាន់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ផ្លូវ​ការ​បស់ Mobile Legends: Bang Bang មាន FB, Youtube, Tiktok និង Instagram ដូច​ខាង​ក្រោម៖

https://www.facebook.com/MobileLegendsGameCambodia https://www.youtube.com/channel/UC_AO5MJxx4tBCh5nlMkYoEg/featured https://www.tiktok.com/@mobilelegendskhofficial https://www.instagram.com/mlbbgamecambodia/

អត្ថបទ៖ នរវិទូ

មតិយោបល់