• 2021-12-31 10:29:49
  • បាល់ទាត់

Ronaldo ធ្លាក់​តម្លៃ​ខ្លួន​ជិត​ ៣០លានដុល្លារ​ ក្នុង​ឆ្នាំ​២០២១​នេះ​

  • 2021-12-31 10:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ធ្លាក់​តម្លៃ​ខ្លួន​ប្រមាណ​ ២៨លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០២១​នេះ​។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt ។

នៅ​ពេល​នេះ​កីឡាករ​ Manchester United រូប​នេះ​មាន​តម្លៃ​ខ្លួន​ជាង​ ៤០លាន​ដុល្លារ​ប៉ុណ្ណោះ​ ខណៈ​ដែរ​កាល​ពី​ចុង​ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​ នៅ​ពេល​ដែល​លេង​ឲ្យ​ក្លឹប​ Juventus ខ្សែ​ប្រយុទ្ធ​រូប​នេះ​ មាន​តម្លៃ​ជាង​ ៦៨លាន​ដុល្លារ​។

យ៉ាង​ណា​ការ​ធ្លាក់​តម្លៃ​ខ្លួន​នេះ​ជា​រឿង​ធម្មតា​ទេ​ទៅ​លើ​កីឡាករ​ ដែល​មាន​វ័យ​ច្រើន​​ ដូច​ជា​ Ronaldo ដោយ​ក្នុង​ឆ្នាំ​នេះ​ កីឡាករ​នេះ​មាន​វ័យ​ ៣៦ឆ្នាំ​ទៅ​ហើយ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​តាម​ប្រភព​ដដែល​នេះ​ តម្លៃ​ខ្លួន​ខ្ពស់​បំផុត​របស់​ Ronaldo នៅ​អាជីព​បាល់ទាត់​របស់​ខ្លួន​គឺ​ឡើង​រហូត​ទៅ​ដល់​ ១៣៦​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០១៤​ ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៨​ កាល​នៅ​លេង​ឲ្យ​ Real Madrid៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់