• 2021-12-29 02:39:24
  • បាល់ទាត់

Spurs ​មិន​អាច​យក​ឈ្នះ​លើ​ក្រុម Southampton ដែល​សល់​គ្នា​១០​នាក់​បាន​

  • 2021-12-29 02:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​មាន់​ខ្នាយ​មាស Spurs ​មិន​អាច​យក​ឈ្នះ​លើ​ក្រុម Southampton ​ដែល​សល់​គ្នា​ត្រឹម​១០​នាក់​បាន​ទេ​នៅ​យប់មិញ ​ដោយ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ។

​ក្រុម​ម្ចាស់​ផ្ទះ Southampton ​បាន​បើក​ការ​នាំ​មុខ​ទៅ​លើ​ក្រុម​ភ្ញៀវ​មុន​នៅ​នាទី​២៥ ​ដោយ Ward-Prowse ​តែ​នៅ​នាទី​៣៩ ​ខ្សែ​ការពារ Salisu ​ក៏​ទទួល​បាន​កាត​ក្រហម ​ស្រប​ពេល​ក្រុម Spurs ​ក៏​ទទួល​បាន​បាល់​ប៉េណាល់ទី​ដែរ។ ​ខ្សែ​ប្រយុទ្ធ Harry Kane ​ជា​អ្នក​សម្រេច​ទី​បាន​សម្រេច ​ជួយ​ក្រុម Spurs ​ស្មើ​ក្រុម Southampton ​១-១ ​នៅ​ចប់​តង់​ទី​១។

​ឈាន​ដល់​តង់​ទី​២ ​ក្រុម Spurs ​សម្រុក​កាន់​តែ​ខ្លាំង​ទៅ​លើ​ក្រុម Southampton ​ដែល​នៅ​សល់​គ្នា​១០​នាក់ ប៉ុន្តែ​ជា​លទ្ធផល​មិន​អាច​ទម្លាយ​សំណាញ់​ទី​បាន​នោះ​ទេ។ ​ដោយ​ក្រុម​របស់​លោក Conte ​មាន​ឱកាស​៣​ដង​ដែរ តែ​អាជ្ញាកណ្ដាល​មិន​ផ្ដល់​ឱ្យ​ឡើយ។ ​ចប់​ការ​ប្រកួត ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ​ចែក​គ្នា​១​ពិន្ទុ៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់