• 2021-12-28 12:35:50
  • បាល់ទាត់

Rangnick មិន​ពេញ​ចិត្ត​នឹង​ការ​លេង​របស់​ Man Utd តទល់នឹង​ Newcastle ទាល់​តែ​សោះ​

  • 2021-12-28 12:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ralf Rangnick អ្នកចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​ក្រោយ​ប្រកួត​តទល់នឹង​ក្លឹប​ Newcastle United នៅ​ក្នុង​ថ្ងៃ​នេះ​(ម៉ោង​កម្ពុជា)ថា​ លោក​មិន​ពេញ​ចិត្តនឹង​ការ​លេង​របស់​កូន​ក្រុម​ខ្លួន​ទាល់​តែ​សោះ​តែ​ម្ដង​នៅ​ក្នុង​ការ​ប្រកួត​មួយ​នេះ​។

នៅ​ក្នុង​ការ​ប្រកួត​មួយ​នេះ​ Man Utd បាន​ទទួល​លទ្ធផល​ ១-១ ស្មើ​នឹង​ Newcastle។ ខាង​ Newcastle ជា​អ្នក​អាច​រក​គ្រាប់​បាល់​បាន​មុន​នៅ​នាទី​ទី​៧ ស៊ុត​ចូល​ដោយ​ខ្សែ​បម្រើ​ Allan Saint-Maximin។ ក្រុម​បិសាច​ក្រហម​ក៏​បាន​ស្មើ​វិញ​នៅ​នាទី​ទី​៧១ ដោយ​ខ្សែ​ប្រយុទ្ធ​ Edinson Cavani ។

ទាក់ទង​នឹង​ការ​ប្រកួត​នេះ​ លោក​ Rangnick បាន​និយាយ​ក្នុង​ន័យ​​ថា​ កូន​ក្រុម​របស់​លោក​គ្រប់​គ្រង​ការ​ប្រកួត​នេះ​ មិន​សូវ​បាន​ល្អ​ទេ​។ ​ពួក​គេ​ហាក់​ដូច​ជា​ មិន​ប្រើ​កម្លាំង​កាយ​​ ​ខំ​លេង​ រក​គ្រាប់​ទី​២ ដោយ​អស់​ពី​សមត្ថភាព​របស់​ពួក​គេ​នោះ​ទេ​។ អញ្ចឹង​ហើយ​លោក​មិន​ពេញ​ចិត្ត​នឹង​ការ​លេង​របស់​ពួក​គេ​ទាំង​ស្រុង​តែ​ម្ដង​។

នៅ​ខណៈ​នេះ​ Man Utd ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៧ នៃ​ការ​ប្រកួត​ Premier League ដោយ​មាន​ ២៨ពិន្ទុ​ រី​ឯ​ Man City ជា​ក្រុម​ឈាន​មុន​គេ​ក្នុង​ប្រកួត​នេះ​ មាន​រហូត​ទៅ​ដល់​ ៤៧ពិន្ទុ​ឯណោះ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់