• 2021-12-22 11:41:17
  • បាល់ទាត់

Conteថា​ Son មិន​មែន​​​ជា​កីឡាករ​ល្អ​ទេ​ តែ​​ជា​លំដាប់​កំពូល​កីឡាករ​តែ​ម្ដង​​

  • 2021-12-22 11:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Antonio Conte អ្នកចាត់​ការ​ក្លឹប​ Tottenham Hotspure បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Son Heung-min មិន​មែនជា​កីឡាករ​ល្អ​មួយ​រូប​នោះ​ទេ​ តែ​គេ​ក៏​ជា​លំដាប់​កំពូល​កីឡាករ​មួយ​រូបតែ​ម្ដង​​។

លោក​ Conte បាន​និយាយ​ថា​៖" Son ពិត​ជា​អស្ចារ្យ​ណាស់​ គេ​មាន​គុណភាព​មែន​ទែន​ គេ​ធ្វើ​មាន​គុណភាព​ ទាំង​រត់​ ទាំង​មាន​កម្លាំង​ខ្លាំង​ និង​អត់​ធន់​ផង​ដែរ​។ ខ្ញុំ​គិត​ថា​ Sonny ជា​លំដាប់​កំពូល​កីឡាករ​មួយ​រូប​នេះ​។ គេ​មិន​មែន​ជា​កីឡាករ​ល្អ​ទេ​ តែ​ជា​លំដាប់​កំពូល​កីឡាករ​តែ​ម្ដង​។ ច្បាស់​ណាស់​ ខ្ញុំ​ព្យាយាម​ធ្វើ​យ៉ាង​ម៉េច​ជួយ​គេ​ បង្ហាត់​ឲ្យ​គេ​ហ្នឹង​កាន់​តែ​ប្រសើរ​ "។

លោក​បាន​បន្ត​ថា​៖" គេ​ឥឡូវ​នេះ​កំពុង​តែ​ដើរ​រក​ផ្លូវ​ហ្នឹង​ហើយ​ គេ​នៅ​ចង់​បន្ត​បន្ថែម​ទៀត​ មាន​គោល​ដៅ​ធំ​ អញ្ចឹង​យើង​ត្រូវ​ការ​កីឡាករ​ដូច​ជា​គេ​នេះ​ណាស់​ ព្រោះ​កាល​ណា​ពេល​កីឡាករ​ណា​ចង់​បាន​អញ្ចឹង​ គេ​មិន​ពេញ​ចិត្ត​នឹង​ការ​លេង​របស់​គេ​សព្វថ្ងៃ​ឡើយ​។ អញ្ចឹង​ហើយ​គេ​នឹង​ខំ​ខ្លាំង​បន្ថែម​ទៀត​។ ដូច្នេះ​ហើយ​ ពួក​យើង​ត្រូវ​ការ​កីឡាករ​អញ្ចឹង​ ដើម្បី​ជួយ​ពង្រឹង​ Spurs របស់​យើង​។ ហើយ​ Son ជា​កីឡាករ​មួយ​រូប​ ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ​ទាំង​នោះ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Conte បាន​លើក​ឡើង​ដូច​ខាង​លើ​ ក្រោយ​ខាង​សារព័ត៌មាន​ 90min ចេញ​ផ្សាយ​ថា​ Son ជា​កំពូល​ខ្សែ​ប្រយុទ្ធ​ នៅ​ឆ្វេង​មួយ​រូប​នៅ​ក្នុង​ឆ្នាំ​២០២១​ នេះ​។ លោក​លើក​ឡើង​ដូច​ខាង​លើ​នេះ​ ចង់​បញ្ជាក់​ថា​ គេ​ជា​កីឡាករ​មាន​សមត្ថភាព​​ល្អ​ខ្លាំង​សម្រាប់​ក្រុម​លោក​។

នៅ​ក្នុង​រដូវកាល​នេះ​ Son លេង​ចូល​បាន​ ២០​ប្រកួត​ឲ្យ​ Spurs ហើយ​ ដោយ​រក​បាន​ ៨គ្រាប់​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់