- 2021-12-21 07:51:59
- បាល់ទាត់
FIFA នឹងបានចំណូលបន្ថែម៣,៣ពាន់លានផោន បើរៀប World Cup ២ឆ្នាំម្ដងសម្រេច
- 2021-12-21 07:51:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FIFA នឹងបានចំណូលបន្ថែម៣,៣ពាន់លានផោន បើរៀប World Cup ២ឆ្នាំម្ដងសម្រេច
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់អន្ដរជាតិកំពុងរៀបចំស្នើគ្រប់បណ្ដាប្រទេសដើម្បីគាំទ្រដល់ការរៀបចំពានរង្វាន់ FIFA World Cup លេង២ឆ្នាំម្ដង ជំនួសការលេង៤ឆ្នាំម្ដង។
ក្រោយពីធ្វើការសិក្សាល្អិតល្អន់ទៅ FIFA ពិតជាចង់បង្កើតការប្រកួត World Cup ឱ្យបាន២ឆ្នាំម្ដងមែន ដោយវានឹងធ្វើឱ្យបណ្ដាប្រទេសជាសមាជិកទាំងអស់មានឱកាសបានលេងប្រកួតអន្ដរជាតិច្រើន។ មួយវិញទៀត បើសិនជាអាចលេង២ឆ្នាំម្ដងមែន នោះសហព័ន្ធបាល់ទាត់អន្ដរជាតិមួយនេះ នឹងអាចរក Sponsors បានកាន់តែច្រើនបន្ថែមទៀត។ តាមការព្យាករណ៍ បើសិនលេង២ឆ្នាំម្ដង នោះ FIFA នឹងទទួលបានចំណូលបន្ថែម៣,៣ពាន់លានផោនបន្ថែម ពីលើចំណូលដែលធ្លាប់ទទួលបាន ៥,៣ពាន់លានផោនកាលពីឆ្នាំ២០១៨កន្លងទៅ។ មួយវិញទៀត គេក៏អាចបន្ថែមក្រុមលេងនៅវគ្គផ្ដាច់ព្រ័ត្របានផងដែរ។
លោក Gianni Infantino ប្រធាន FIFA បានអះអាងថានេះជារឿងល្អសម្រាប់គ្រប់គ្នា ដើម្បីទទួលបានការប្រកួតប្រជែងថ្មី។ មួយវិញទៀត ចំណូលដែល FIFA ទទួលបាន ក៏នឹងត្រូវចែកទៅតាមបណ្ដាប្រទេសទាំងអស់ដែលជាសមាជិក ២១១នោះផងដែរ។ ឯកសារប្រមាណជា៧០០សន្លឹកត្រូវបានធ្វើឡើង ដើម្បីការពារនិងពន្យល់ដល់សមាជិកទាំងអស់ ពីគុណប្រយោជន៍នៃការបង្កើតពាន២ឆ្នាំម្ដង។
តែយ៉ាងណា ខាងសហព័ន្ធបាល់ទាត់នៅអឺរ៉ុប នៅអាមេរិកខាងត្បូង និងលីគធំៗជាដើម បានជំទាស់ចំពោះផែនការនេះ។ វានឹងធ្វើឱ្យមានផលប៉ះពាល់ច្រើនចំពោះការប្រកួត ហើយកីឡាករផ្ទាល់ក៏នឹងមិនមានពេលសម្រាកនោះទេ ដោយលេងទាំងលីគអាជីពផង ហើយត្រូវលេងជម្រើសជាតិទៀត កៀកគ្នាខ្លាំង៕