• 2021-12-17 12:24:49
  • បាល់ទាត់

Tuchel ហាក់​បី​ដូច​ជា​ មិន​អស់​ចិត្ត​នឹង​លទ្ធផល​ស្មើ​ ត​ទល់​នឹង​ Everton

  • 2021-12-17 12:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Tuchel អ្នកចាត់​ការ​ក្លឹប​ Chelsea បាន​និយាយ​ក្រោយ​ប្រកួត​នឹង​ក្លឹប​ Everton យប់​មិញ​នេះ​ថា​ លទ្ធផល​នៃ​ការ​ប្រកួត​នេះ​ដូច​ជា​ចម្លែក​ណាស់​ សម្រាប់​លោក​។

លោក​ Tuchel បាន​និយាយ​ថា​៖" លទ្ធផល​នៃ​ការ​ប្រកួត​នេះ​ដូច​ជា​ចម្លែក​។ ក្រុម​យើង​ដូច​ជា​ខ្លាំង​គ្រប់​គ្រាន់​ហើយ​ក្នុង​ប្រកួត​ តែ​ខ្ញុំ​នៅ​តែ​មិន​យល់​ ម៉េច​បាន​ជា​ខាង​យើង​ ហាក់​ដូច​ជា​ចាញ់​ប្រៀប​គេ​។ យើង​ឃើញ​ថា​ក្រុម​គេ​អត់​មាន​ឱកាស​ ដូច​ក្រុម​យើង​ទេ​ តែ​ចុង​ក្រោយ​លទ្ធផល​ស្មើ​ទៅ​វិញ​ "។

លោក​បាន​បន្ត​ថា​៖" អញ្ចឹង​យើង​ត្រូវ​ស្វែង​រក​តុល្យភាព​ក្នុង​ក្រុម​ជាង​នេះ​ទៀត​ ត្រូវ​ឲ្យ​ស្មោះ​ត្រង់​នឹង​គ្នា​ ហើយ​យក​ចិត្ត​ទុក​ចិត្ត​នឹង​គ្នា​ឲ្យ​មែនទែន​ "។

ក្រោយ​ស្មើ​ក្នុង​ប្រកួត​មួយ​នេះ​ Chelsea ឡើង​បាន​​ពិន្ទុ​សរុប​៣៧ពិន្ទុ​ ខណៈ​ Man City ក្រុម​ឈាន​មុខ​ក្នុង​ប្រកួត​ PL មាន​៤១ពិន្ទុ​ ខណៈ​ Liverpool ឈាន​មុខ​បន្ទាប់​មាន​ ៤០ពិន្ទុ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់