• 2021-12-16 12:56:39
  • បាល់ទាត់

Arteta សរសើរ​កូន​ក្រុម​ខ្លួន​ពេញ​ៗ​មាត់​ បន្ទាប់​ពី​ Arsenal ឡើង​ Top 4 ក្នុង​ PL ក្រោយ​ឈ្នះ​ West Ham

  • 2021-12-16 12:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta បាន​និយាយ​សរសើរ​កូន​ក្រុម​របស់​ខ្លួន​ពេញ​ៗ​មាត់​ ក្រោយ​ឈ្នះ​ប្រកួត​ West Ham ២-០ ក្នុង​ថ្ងៃ​នេះ​(ម៉ោង​កម្ពុជា​) ដែល​ជួយ​ឲ្យ​ Arsenal ឡើង​ទៅ​ Top 4 ក្នុង​ប្រកួត​ Premier League រដូវកាល​នេះ​។

Arteta បាន​និយាយ​ថា​៖" ពួក​គេ​គឺ​បាន​ផ្ដោត​ទាំង​ស្រុង​នៅ​ក្នុង​ប្រកួត​ហ្នឹង​។ ពួក​គេ​ចង់​បង្ហាញ​ថា​ក្រុម​ Arsenal យើង​ហ្នឹង​ខ្លាំង​ប៉ុណ្ណា​។ របៀប​លេង​ ការ​ផ្ដោត​អារម្មណ៍​ ក៏​ដូច​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ក្លឹប​យើង​ជា​អ្វី​ឲ្យ​ប្រាកដ​តែ​ម្ដង​ "។

Arteta ក៏​បាន​លើក​ឡើង​ឲ្យ​ក្រុម​របស់​ខ្លួន​ ត្រូវ​តែ​រក្សា​ទម្រង់​ល្អ​ៗអញ្ចឹង​ឲ្យ​ច្បាស់​លាស់​ និង​ជាប់​លាប់​ ដើម្បី​ប្រកួត​ប្រជែង​នឹង​ក្លឹប​ដទៃ​នៅ​ PL ឲ្យ​អស់​លទ្ធភាព​។

នៅ​ក្នុង​ខណៈ​នេះ​ Arsenal បាន​ឈរ​នៅ​លើ​ចំណាត់​ថ្នាក់​ទី​៤ នៅ​ក្នុង​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​ PL ខាង​លើ​ដែល​មាន​ ២៩​ពិន្ទុ ខណៈ​ Man City ក្លឹប​នាំ​មុខ​គេ​ក្នុង​ការ​ប្រកួត​នេះ​មាន​រហូត​ទៅ​ដល់​ ៤១​ពិន្ទុ​ឯ​ណោះ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់