• 2021-12-16 12:24:19
  • បាល់ទាត់

Tuchelថា​ Lukaku នៅ​ត្រូវ​សម្រប​ខ្លួន​នឹង​ PL បន្ត​​ទៀត​

  • 2021-12-16 12:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Tuchel អ្នកចាត់ការ​ក្លឹប​ Chelsea បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Romelu Lukaku នៅ​ត្រូវ​សម្រប​ខ្លួន​នឹង​បាល់ទាត់​នៅ​អង់គ្លេស​នេះ​បន្ត​ទៀត​។

លោក​ Tuchel បាន​និយាយ​ថា​៖" យើង​មិន​មែន​យក​គេ​មក​ មក​ឲ្យ​លេង​តែ​ការ​ប្រកួត​ពិសេស​ៗ​នោះ​ទេ​។ យើង​ចង់​ឲ្យ​គេ​លេង​ជា​ប្រចាំ​ ប៉ុន្តែ​ម៉េច​ក៏​ដោយ​គេ​នៅ​ត្រូវ​សម្រប​ខ្លួន​បន្ថែម​ទៀត​ ព្រោះ​ដឹង​ហើយ​ ការ​លេង​នៅ​ អ៊ីតាលី និង​ អង់គ្លេស​ គឺ​វាខុស​គ្នា​។

Lukaku ទើប​តែ​ផ្លាស់​មក​ពី​ Inter Milan លេង​ឲ្យ​ Chelsea វិញ​នៅ​ក្នុង​រដូវកាល​២០២១/២២នេះ ដោយ​មក​ទល់​នឹង​ពេល​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចូល​លេង​ឲ្យ​ក្លឹប​អង់គ្លេស​នេះ​បាន​ ១៦ប្រកួត​ និង​រក​៥គ្រាប់​។

បន្ទាប់​ពី​ត្រលប់​មក​ចូល​លេង​ឲ្យ​ Chelsea ក្រោយ​ពី​ជា​ពី​របួស​ក​ជើង​ចាប់​តាំង​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១​រហូត​មក​ កីឡាករ​នេះ​មិន​បាន​ចូល​លេង​ពេញ​ម៉ោង​ប្រកួត​ដូច​មុន​ៗ​ឡើយ​។

បើ​តាម​ Daily Mail ចំពោះ​ការ​ប្រកួត​ត​ទល់​នឹង​ Everton យប់​នេះ​(ម៉ោង​កម្ពុជា) Lukaku ក៏​មិន​ដាក់​ចូល​ឲ្យ​លេង​ពេញ​ម៉ោង​ផង​ដែរ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់